Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ថ្លើមធំមែន​ ! ម្ចាស់សង្វៀនជល់មាន់និងអាប៉ោងដ៏ធំ​ របស់(លោកភារុន)ហ៊ានបើក​លេងក្បែរផ្ទះរបស់​ អភិបាលបាល រាជធានី​ភ្នំពេញ..

ភ្នំពេញ​ ៖​ ប្រភពច្បាស់ការបានឲ្យដឹងថា​ មាន​ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅផ្លូវ៩៨​ ភូមិទួលថ្ងាន់ សង្កាត់​ទួលសង្កែទី២ខណ្ឌឬស្សីកែវ កំពុងតែ​ប្រមូល​ផ្ដុំគ្នាលេងល្បែងសុីសង​ ជល់មាន់និងអាប៉ោងយ៉ាងអាណាធិបតេយ្យ មិនដឹងថា​ម្ចាស់សង្វៀននេះ មានខ្នងធំប៉ុណ្ណានោះទេ ទើបហ៊ានបើក​ លេងមិនខ្លាចឯកឧត្តមឃួងស្រេង ដូច្នេះ

យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋ​ល្អ​ដែលរស់នៅក្បែទីតាំងបនល្បែងមួយនេះ​បានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែមុនសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយតែមិនរាងចាលទេ ពេលពួកគេចេញមកវិញ​បានបើកលេងជល់មាន់និងអាប៉ោង​ នេះសារជាថ្មី​ ម្ដងទៀតយ៉ាងរលូន​ ។
ពលរដ្ឋដដែលបានបន្ត​ ថា ប្រហែលជា​ម្ចាស់​សង្វៀនជល់មាន់និងអាប៉ោងរបស់ (លោក​ភារុន)នេះ មានខ្សែខ្នងធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះអញ្ចឹងនិងហ៊ានបើកលេងល្បែងដ៏ធំ​ អភិបាលរាជធានីភ្នំពេញទៀតផង។

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ​ ដើម្បីធានា​ឲ្យបាន​នូវ​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​របស់រាជរដ្ឋាភិបាល​ដែល​ដាក់ចេញដោយក្រសួងមហាផ្ទៃ​ ដេីម្បី​រក្សានូវសុខសុវត្ថិ​ភាព​​ជូនប្រជាពលរដ្ឋ។

ដូច្នេះហេីយទេីបពលរដ្ឋទទួចស្នេីសុំអាជ្ញាធរ​មូលដ្ឋាន​ និងសមត្ថកិច្ច​ ពាក់ពន្ធ័មេត្តាចុះពិនិត្យ​និងធ្វេីការបង្ក្រាបទីតាំងបនល្បែងជល់​មាន់និងអាប៉ោងមួយកន្លែងនេះផងទាន​ ៕១