Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

បង្ក្រាបទីតាំងជល់មាន់ និងល្បែងអាប៉ោង ក្បែរ​ផ្ទះ​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួនមនុស្ស៤នាក់ មាន់១៦ក្បាល និងរថយន្តម៉ូតូជាច្រេីនគ្រឿង​

ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ច្បាស់ការពីទីតាំង​សង្វៀន​ជល់មាន់ និង ល្បែងអាប៉ោងដ៏ធំមួយកន្លែង កំពុងតែជុំគ្នាលេងយ៉ាង​អានាធិបតេយ្យ​ ត្រូវបានកម្លាំង​គណៈបញ្ជការ​ឯក​ភាពខណ្ឌឬស្សីកែវ ដាក់កម្លាំងធ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដកហូតមាន់ចំនួន ១៦ក្បាល សម្ភារៈល្បែងអាប៉ោង សម្ភារៈសម្រាប់ជល់មាន់ រថយន្តចំនួន០២គ្រឿង​ ម៉ូតូកង់បីឥណ្ឌា ចំនួន២គ្រឿង​ និងម៉ូតូចំនួន ០៩គ្រឿង។

ប្រតិបត្តិការនេះ បញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ​ចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ និងល្បែងស៊ីសងអាប៉ោង ធ្វើឡើងនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌបានឲ្យដឹងថា មុនឈានដល់ការចុះឆ្មក់​បង្ក្រាប​ទីតាំងនេះ​បានសម្រេច​ ដោយទទួលបានសេចក្ដីរាយការណ៍ និងព័ត៌មានច្បាស់ការ រួចហើយបានចាត់​កម្លាំង​ចុះច្បាមស្រាវជ្រាវ ​កំណត់ទីតាំងបាន ឡោមព័ន្ធចុះបង្ក្រាប់តែម្ដង។

លោកអភិបាល បានបញ្ជាក់ថា ក្រោយប្រតិបត្តិការទីតាំង​រោង​ជល់មាន់នេះ​ដែល​ធ្វើពីដែក​ប្រក​ស័ង្កសី ​គឺឲ្យកម្លាំងរុះរើចេញឲ្យអស់មិនឲ្យកើតមានឡើងវិញឡើយ។

ក្រោយពេល​បញ្ចប់ប្រតិបត្តិការទាំងមនុស្ស និង​វត្ថុតាងត្រូវបាន​កម្លាំង​នាំយកទៅ​អធិការនគរបាល​ខណ្ឌឬស្សីកែវ ​ដើម្បីបន្តនីតិវិធី៕