Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ណេត​បង្កប់​ល្បែង​ស៊ីជាច្រេីន​ទីតាំង​នៅ​ខណ្ឌ​ដូនពេញ​ កំពុងបេីក​ដំណើរការ​​ ​ខណៈ​លោក​ សុខ​ ពេញ​វុធ​ និង​ លោក​ ទៀង​ ចាន់​សា​រ​ មិន​សូម្បី​តែ​ក្បែរ​

ភ្នំពេញ ៖​ តេី​គោល​នយោបាយ​ភូមិ​ ឃុំ​/សង្កាត់​ មាន​សុវត្ថិភាព​ទាំង​៧​ ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​មាន​ប្រសិទ្ធិភាព​ដែរ​ទេ​? ខណៈ​គេ​សង្កេត​ឃើញ​ ទី​តាំង​ណេត​បេីក​ល្បែង​ស៊ីសង​ប្រភេទ​ Jorker ជាច្រើន​ដូច​ជា​នៅ​តាម​បណ្ដោយ​ផ្លូវ​ 172 ក្បែរ​ផ្សារ​សូរិយា​ម៉ល​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ៨៦​ ក្បែរ​វិហារ​ចាម​ ទី​តាំង​នៅ​ក្រោយ​ផ្សារ​កណ្ដាល​ និង​ទីតាំង​ផ្ទះ​លេខ​ ១៧​,១៨​ តាម​បណ្ដោយ​ផ្លូវ​២២១​ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សេងៗ​គ្នា​នៅ​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។

ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​ប្រាប់​ថា​ ទីតាំង​ណេត​បង្កប់​ល្បែង​ស៊ី​ដ៏ធំ​ នេះ​មានមន្ដ្រីគ្រាក់ៗនៅពីក្រោយ​ខ្នង​ សូម្បី​លោក​ សុខ​ ពេញ​វុធ​ និង​ លោក​ ទៀង​ ចាន់​សា​រ​ ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ដែរ​។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងខាងលេីនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែង​ ចូលលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស
គល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​។

កាលពីពេលថ្មីៗនេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក សុខ​ ពេញ​វុធ​ អភិបាល​ខណ្ឌ​ដូនពេញ​​ និង លោក ​ទៀង​ ចាន់​សា​រ​ អធិការខណ្ឌដូន​ពេញ​ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង《ប្រភេទ​ Jorker នៅ​តាម​បណ្ដោយ​ផ្លូវ​ 172 ក្បែរ​ផ្សារ​សូរិយា​ម៉ល​​តាម​បណ្ដោយ​ផ្លូវ​ ៨៦​ ក្បែរ​វិហារ​ចាម​ ទី​តាំង​នៅ​ក្រោយ​ផ្សារ​កណ្ដាល​ និង​ទីតាំង​ផ្ទះ​លេខ​ ១៧​,១៨​ តាម​បណ្ដោយ​ផ្លូវ​២២១​ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សេងៗ​គ្នា​នៅ​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញខាង​លើ​នេះ​ផង​》ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕