ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ស្នាមជាំពេញខ្លួនសង្ស័យប្ដីចុងវាយធ្វើបាបរហូតសម្លាប់
បន្ទាយមានជ័យ៖ ស្ត្រីវ័យ៤៣ឆ្នាំម្នាក់ដេកស្លាប់ស្នាមជាំរលាកពេញខ្លួនសង្ស័យប្ដីចុងទី៣វាយធ្វើបាបរហូត ដល់រួចក៏រត់គេងខ្លួនបាត់ស្រមោល ៖ ហេតុការភ្ញាក់ ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨នៅ ភូមិត្រសេកជ្រុំឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
សពស្ត្រីរងគ្រោះមានឈ្មោះ ឃ្លក ថាញ់ អាយុ៤៣ឆ្នាំមានទីលំនៅភូមិកើតហេតុខាងលើ។ ដោយជនសង្ស័យជាប្តីទី៣មានឈ្មោះ ទុង ថា អាយុ៤៧ឆ្នាំគេចខ្លួនបាត់ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថា ស្ត្រីរងគ្រោះមាន ប្តីចំនួន៣នាក់ហើយប្តីទី០១រួមរស់ជាមួយគ្នាបានកូន ប្រុសស្រី៣នាក់ និងប្ដីទី០២បានកូនប្រុសម្នាក់ ចំណែក ប្ដីចុងទី០៣ទើបតែរួមរស់និងគ្នាបានប្រហែល៣ខែតែ ប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច្ច័យពីជំនាញគ្រូពេទ្យបាន បញ្ជាក់ថាជនរងគ្រោះស្លាប់ដោយអំពើរឃាតកម្មប្តីវាយធ្វើបាបពិតប្រាកដ់មែន រួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕