អធិការខណ្ឌសែនសុខ ចេញលិខិតអញ្ជើញលោក ជឿន តុលា ចូលខ្លួនបំភ្លឺរឿងជំពាក់លុយថ្លៃបេតុងជិត ១ម៉ឺនដុល្លារ តាមបណ្តឹងលោក ង៉ែត ចំរើន
ភ្នំពេញ៖ កាលពីថ្ងៃ១ ខែសីហា ឆ្នាំ២០២២នេះ អធិការរដ្ឋាននគរបាលខណ្ឌសែនសុខ បានចេញលិខិតអញ្ជើញ លោកជឿន តុលា ដែរជាម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យឲ្យចូលខ្លួនមកឆ្លើយបំភ្លឺ រឿងជំពាក់លុយថ្លៃបេតុង ជិត ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ការចេញលិខិតអញ្ជើញនេះ បន្ទាប់ពីបានទទួលនូវពាក្យបណ្ដឹងពីលោក ង៉ែត ចំរើន នាយរដ្ឋបាលនៃក្រុមហ៊ុនបេតុងលាយស្រេច។
នៅក្នុងលិខិតអញ្ជើញនេះ ដែរមានខ្លឹមសារទាំងស្រុងថា លោក ជឿន តុលា ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុន មានអាសយដ្ឋាននៅផ្ទះលេខ ០៣ សង្កាត់ គោគរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លិខិតអញ្ជើញនេះ បានឲ្យលោក ជឿន តុលា ចូលមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩ :០០នាទីព្រឹក ដើម្បីបំភ្លឺតាមពាក្យបណ្ដឹងរបស់ឈ្មោះ ង៉ែត ចំរើន ពាក់ព័ន្ធថ្លៃបេតុង។
ជុំវិញរឿងជំពាក់លុយថ្លៃបេតុងនេះដែរលោក ទឹម ធារ៉ា ជាភ្នាក់ងារទីផ្សារនៃក្រុមហ៊ុនបេតុងលាយស្រេច បានថ្លែងប្រាប់សារព័ត៌មានយេីងឲ្យដឹងកាលពីរសៀលថ្ងៃទី ២៧ កក្កដា កន្លងទៅថា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ជាដៃគូរកស៊ីជាមួយក្រុមហ៊ុនលោក ដោយកន្លងមកម្ចាស់ ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ បានហៅបេតុងលាយស្រេចរបស់ក្រុមហ៊ុនលោកដេីម្បីយកមកផ្គត់ផ្គង់ ក្នុងការដ្ឋានគម្រោងក្រុមហ៊ុនខាងលេី ហើយបានសន្យាថានិងទូទាត់ឲ្យមួយសប្តាហ៍ក្រោយពេលចាក់បេតុងរួច តែផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុនខាងតែងតែមិនគោរពតាមកិច្ចសន្យារបស់ខ្លួននោះឡើយ។
លោក ទឹម ធារ៉ា បានឲ្យដឹងទៀតថា លោកបានព្យាយាមសម្របសម្រួល ដោយមានការយោគយល់ក្នុងនាមជាដៃគូរកស៊ីជាមួយគ្នា តែផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ បានព្យាយាមគេចវេសដោយមិនព្រមសង ម្ដងថាថ្ងៃនេះ ម្ដងថាសងថ្ងៃនោះ ហេីយបេីនិយាយពីទូរស័ព្ទវិញគឺបិទគ្រប់ប្រព័ន្ធតែម្ដង។
លោក ទឹម ធារ៉ា ថា ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ នេះនិយាយជារួមពិបាកតែម្ដង ដោយព្យាយាមគេចវេសដោយគ្មានទំនួលខុសត្រូវ ជាដៃគូរកស៊ីជាមួយគ្នានោះឡេីយ។
លោក ទឹម ធារ៉ា ថាដោយមានការយោគយល់ ដែរជាដៃគូរកស៊ីជាមួយគ្នា លោកបានសំណូមពរដល់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់ម្ចាស់ក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យ ឲ្យបានដឹងផង ពិសេសសូមម្ចាស់ក្រុមហ៊ុន នេះចូលខ្លួនមកដោះស្រាយគ្នា ដេីម្បីទូទាត់សងនូវទឹកប្រាក់ដែលជំពាក់ថ្លៃបេតុងក្រុមហ៊ុនលោកឲ្យអស់ បេីពុំដូចច្នោះទេក្រុមហ៊ុនលោកនឹងប្រគល់ភារកិច្ចនេះឲ្យមេធាវីក្រុមហ៊ុនលោកមានចំណាត់ការតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយេីង បានទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ 085 222 889 ដេីម្បីសុំការបំភ្លឺពីខាងក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យដែរ តែដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
លោក ទឹម ធារ៉ា បានបញ្ជាក់ថាទឹកប្រាក់ដែរក្រុមហ៊ុន ជឿន តុលា អចលនទ្រព្យជំពាក់ថ្លៃបេតុងក្រុមរបស់លោកចំនួន 7,830 ដុល្លារអាមេរិក។