ទីតាំងអុីនធឺណេតAA2888 ២៤ម៉ោងទល់មុខមជ្ឈមណ្ឌលផ្ដល់ឈាម ពលរដ្ឋថាមានបង្កប់ល្បែងសុីសងភ្នាល់បាល់ ខណៈមានក្រុមក្មេងស្ទាវចូលលេងមិនចេះដាច់
ភ្នំពេញ ៖ មានទីតាំងអុីនធឺណេត AA2888 ២៤ម៉ោង មួយកន្កែងនៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ប្រឆិតពីមុខមន្ទីរពេទ្យរុស្សុី ជាប់ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ប្រជាពលរដ្ឋសង្ស័យថាបង្កប់ល្បែងសុីសង ដែលមានមនុស្សចេញចូលលេងមិនចេះដាច់ ខណៈល្បែងសុីសង ជាដេីមចមបង្កឲ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ និងអំពេីហឹង្សាជាដើម ។
ជុំវិញសេវា Internet ២៤ម៉ោង មហាជនលើកជាសំនួរថា តើបើកដំណើរការរាល់ថ្ងៃសម្រាប់ធ្វើអ្វី ?ខណៈទូរស័ព្ទស្មាតហ្វូនកំពុងមានប្រើប្រាស់ស្ទើរគ្រប់ដៃ …។
បើតាមការលើកឡើងពីពលរដ្ឋកខ្លះទៀតថា សេវា Internet ២៤ម៉ោង ដែលកំពុងបើកដំណើរការរាល់ថ្ងៃនេះ គឺលួចបង្កប់ល្បែងសងផ្សេងៗ មានដូចជា ឡាយបាល់ ឡាយល្បែងកាស៊ីណូ ជាដើម …។
បើលួចលាក់មានល្បែងស៊ីសងខុសច្បាប់បែបនេះមែន … ប្រជាពលរដ្ឋ ស្នេីសូមឲ្យ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យ គួរតែមានវិធានការ បង្ក្រាបលុបបំបាត់ចោលឲ្យអស់ ពីព្រោះល្បែងស៊ីសងទាំងអស់នេះ ហេីយ គឺជាប្រភពបង្កើតអោយមានបទល្មើសផ្សេងៗ ។
សូមរំលឹកថា កន្លងមក ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានី ភ្នំពេញ បានបញ្ជាឲ្យ អភិបាលខណ្ឌ ទាំង១៤ ត្រូវចុះពិនិត្យនិងបង្ក្រាបលុបបំបាត់អស់ទាំងស្រុង រាល់ទីតាំងដែលបង្កប់ ល្បែងស៊ីសង ភ្នាល់បាល់ តាម Internet Online ហើយត្រូវចាត់ វិធានការចាប់ទាំងមនុស្ស ព្រោះកន្លងមក ចាប់បានតែសម្ភារៈ។
ឯកឧត្ដម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ឈប់ចាប់តែសម្ភារៈទៅត្រូវចាប់ទាំងមនុស្សដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ ។
ពលរដ្ឋរង់ចាំមើលថា តើអជ្ញាធរនិងសមត្ថកិច្ច ខណ្ឌមានជ័យ ហ៊ានចាត់កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសង មួយនេះដែរឬទេ?ខណៈទីតាំងនេះ និង ទីតាំងជាច្រើនផ្សេងទៀតកំពុងបើកដំណើរការយ៉ាងរលូន ហាក់មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ធ្វើអោយប្រសាសន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សាបដូចទឹកទន្លេ ៕