ពលរដ្ឋលក់គោក្របីឆ្លងទៅវៀតណាមត្អូញត្អែថាក្រុមហ៊ុន របស់លោក ជឹម.សុខ ហែកក្រដាស់បង់លុយយកថ្លៃកប់ពពកធ្វេីបាប់រាស្ត្រ
ព្រៃវែង៖ ប្រជាពលរដ្ឋលក់គោក្របីឆ្លងដែនទៅប្រទេសវៀតណា តាមច្រកទ្វារព្រុំដែនកម្ពុជា+វៀវណាម ស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង បានត្អូងត្អែថា ក្រុមហ៊ុន លោក ជឹម.សុខ ហែកក្រដាសយកថ្លៃសេវា មានតម្លៃខ្ពស់ គោឬក្របីមួយក្បាលតម្លៃ ១០មុឺនរៀលមិនថាតូចមិនថាធំនោះទេ ពលរដ្ឋថាតម្លៃនេះ វាលេីសនិងគោលការរបស់ក្រសួង ដែលធ្វេីឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋបន្តថា ក្រុមហ៊ុនលោកឧកញ្ញ៉ា ជឹម សុខ បានបិតទ្វារមិនឲ្យនាំចេញសត្វគោក្របី របស់ក្រុមហ៊ុននានា បើទោះបីក្រុមហ៊ុន ទាំងនោះ មានអាជ្ញាប័ណ្ឌគ្រប់គ្រាន់ពីក្រសួង ពាក់ព័ន្ធ យ៉ាងណាក៏ដោយ ក៏កូនចៅរបស់លោកឧកញ្ញ៉ា មិនឈឺក្បាលឡើយ ព្រោះលោកឧកញ្ញ៉ា ជឹម សុខ បានសហការជា លក្ខណៈជាប្រព័ន្ធទៅហើយ ជាមួយមន្ត្រីជំនាញក្នុងខេត្តព្រៃវែង។
ពលរដ្ឋថាទង្វើបែបខាងលើនេះ មិនខុសពីពាក្យចាស់ ( ពោលថា ) ភ្នំមួយមិនអាចមានខ្លាពីបានឡេីយ ។
ពលរដ្ឋបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធ មេត្តាជួយចុះ ត្រួតពិនិត្យទៅលើក្រុមហ៊ុន របស់ លោកឧកញ្ញ៉ា ជឹម សុខ ផងដេីម្បីឲ្យប្រជាពលរដ្ឋបានរកស៊ីចិញ្ចឹមជីវភាពគ្រួសារបានរស់ស្រួលខ្លះផង ។
ជុំវិញករណីលេីកឡេីងខាងលើនេះ អង្គភាពសារព័ត៌មានយេីងបានទាក់ទងទៅលោកឧកញ្ញ៉ា ជឹម សុខ តាមទូរសព្ទ័ ដែរដេីម្បីសុំការបំភ្លឺពីលោក ឧកញ្ញ៉ា តែខលទូរសព្ទ័ទៅ
លោកមិនលើក៕