ជ្រុះសោរចូលក្នុងអណ្ដូងចុះទៅយក ក៏ថប់ដង្ហេីម ស្លាប់ទាំងឪពុកនិងកូន នៅក្នុងអណ្ដូង
ព្រៃវែង ៖ បុរស២នាក់ឪពុកនិងបានស្លាប់បាត់បង់ជីវិងយ៉ាងអាណោចអធម៌នៅក្នុងអណ្ដូង ៖ ហេតុការណ៍ភ្ញាក់ផ្អេីលគួរឲ្យសង្វេកនេះបានកេីតឡេីងនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២២ នៅចំណុចក្នុងអណ្តូងបូមទឹកស្រែប្រាំង ភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
សពជនរងគ្រោះទាំងពីរនាក់ ៖ ទី០១ - មានឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ៥២ ឆ្នាំ និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ សពជនរងគ្រោះទាំង២ត្រូវជាឪពុកនិងកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ស្លាប់ដោយសារចុះក្នុងអណ្តូងបូមទឹកស្រែប្រាំងវាលទំនប់វង់ ស្ថិតនៅភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចជនរងគ្រោះឪពុកនិងកូនក៏ចុះទៅយកសោ ក៏ចៃដន្យជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដែលអណ្តូងនេះ មានជម្រៅ១៤កង់លូ ហេីយមួយលូប្រវែង០.៥០ម៉ែត្រ =( ៧ម៉ែត្រ ) ។
សពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ច ប្រគល់ជួនសាច់ញាតិយកទៅរៀបចំធ្វេីបុណ្យតាមប្រពៃណី ក្រោយសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច្ឆ័យ និងធ្វេីកំណត់ហេតុរួចរាល់ ៕