Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោកតាវ័យ៧០ឆ្នាំម្នាក់ត្រូវភ្លេីងឆេះស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆេះផ្ទះ០១ខ្នងនៅ​ស្រុក​ស្វាយជ្រំ

ស្វាយរៀង​ ៖​ គួរឲ្យអាសូណាស់​ ! បុរសវ័យ​ចំណាស់អាយុ៧០ឆ្នាំម្នាក់ត្រូវបានភ្លេីងឆេះស្លាប់យ៉ាង​អាណោចអាធម៌​ ក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះ០១ខ្នង​ ៖​ហេតុការណ៍ភ្ញាក់ផ្អេីលនេះកេីតឡេីងកាលពីវេលាម៉ោង០៩​និង៣០នាទីព្រឹកថ្ងៃទី០២ខែ​វិច្ឆិកា​ ឆ្នាំ២០២២​​ នៅ​ចំណុចផ្ទះជនរងគ្រោះ​ ភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ក្នុងហេតុការណ៍អគ្គីភ័យ​ ឆាបឆេះនេះត្រូវបានកងកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង​ រួមមាន​៖​ រថយន្តពន្លត់​អគ្គីភ័យរបស់​ ស្នងការដ្ឋានខេត្តស្វាយរៀង ០២គ្រឿង, អធិការដ្ឋានស្រុកស្វាយជ្រំ ០១គ្រឿង, អធិការដ្ឋាននគរបាល​ក្រុងស្វាយរៀង ០១គ្រឿង និងកងរាជអាវុធហត្ថ ០១គ្រឿងប្រេីប្រាស់ទឹកអស់០៨ឡានដេីម្បីធ្វើការអន្តរាគមន៍​បាញ់ពន្លត់​ឲ្យរលត់ទៅវិញទាំងស្រុងនៅ​វេលា​ម៉ោង១០និង៣០នាទី​ព្រឹកថ្ងៃដដែល​ តែជាអកុសលម្ចាស់ផ្ទះត្រូវបានភ្លេីងឆេះស្លាប់​ ។

បេីតាមរបាយការណ៍របស់សមត្ថកិច្ច​ បានឲ្យ​ដឹងថា​ ជនរងគ្រោះជាម្ចាស់ផ្ទះដែលស្លាប់មាន​ឈ្មោះ​ កៅ​ យាន​ ភេទប្រុស​ អាយុ៧០​ឆ្នាំ​រស់​នៅផ្ទះកេីតហេតុ​ ភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុដែលនាំឲ្យមានអគ្គីភ័យ​ គឺ​ បណ្ដាលមកពីការធ្វេសប្រហែសប្រេីប្រាស់​ចង្ក្រានហ្គាស​ ហេីយសម្ភារៈខូចខាតរួមមាន៖​ ផ្ទះ០១ខ្នង​ សង់ពីឈេីប្រក់ក្បឿង​ ថ្មក្រោម​ ទំហំ៧ម៉ែត្រx១២ម៉ែត្រ​ រថយន្ត០១គ្រឿង​ លុយខ្មែរ​ ១លានរៀល​ លុយដុល្លារ​ ១០០ដុល្លារ​ ទូរដាក់ខោអាវចំនួន៤​ និងសម្ភារៈ​មួយចំនួនទៀត​ ។

ចំណែកសពជនរងគ្រោះក្រោយសមត្ថកិច្ច​ធ្វេីកោសលវិច្ឆ័យរួចរាល់បានប្រគល់ជួនក្រុម​គ្រួសាររៀបចំធ្វេីបុណ្យតាមប្រពៃណី​ ៕