សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន ស្ត្រីម្នាក់ករណីបើកលេងល្បែងស៊ីសងខុសច្បាប់ !
ភ្នំពេញ ៖ ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីបើកលេងល្បែងស៊ីសងខុសច្បាប់(jokerតាមអ៊ីនធើណែត)។
សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលជាជនសង្ស័យមានឈ្មោះ ហេង ធីតា អាយុ៣១ឆ្នាំ មុរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំពោះសម្ភារៈដកហូតបានរួម ៖ ទូរសព្ទ័ចំនួន០៣គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក។ បុងកត់ប្រាក់មួយចំនួន។
សមត្ថកិច្ចបានបន្តថា កម្លាំងសមត្ថកិច្ចអធិការនគរបាលខណ្ឌប្ញស្សីកែវ បានបើកការស្រាវជ្រាវបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(joker) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតវត្ថុតាង យកមកអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំ និងចាត់ការតាមនិតិវិធី៕