គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបសង្វៀនជល់មាន់ឃាត់ខ្លួនមនុស្ស៣នាក់
ភ្នំពេញ ៖ អនុវត្តតាមការដឹកនាំរបស់ឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ។
នៅថ្ងៃទី០៤ វិឆ្ឆិកា ឆ្នាំ២០២២នេះ វេលាម៉ោង១២និង០០នាទី ថ្ងៃត្រង់ លោក សេង គន្ធ អភិបាលរង ខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌមានជ័យ ដោយសហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្ក្រាបល្បែងជល់មាន់និងបាញ់អាប៉ោង នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីចុះបង្ក្រាប ជាលទ្ធផល ៖
១- ឃាត់ខ្លួនមនុស្ស០៣នាក់
២- ម៉ូតូចំនួន០៣គ្រឿង
៣- មាន់ចំនួន០៣ក្បាល់ (ងាប់១ក្បាល់)
៣- ខ្នាយដែក សម្រាប់តជល់មាន់១គូរ។
៤- ចានបាញ់អាប៉ោង១កំប្លេត
៥- ប៊ុងជល់មាន់ចំនួន០២ដុំ
៦- ជញ្ជេីងថ្លឹងមាន់០១
៧-ស្កុតរំជេីងមាន់០៤ដុំ
បន្ទាប់មកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វេីកំណត់ហេតុបញ្ជូន ទាំងមនុស្ស សំភារៈ ទៅអធិការនគរបាលខណ្ឌមានជ័យដេីម្បីចាត់ការតាមនិតិវិធីច្បាប់ ៕