តើលោកចាប សារ៉ន ជាអ្នកណា ? បានជាហ៊ានគៀងគរឲ្យមនុស្សចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់ ដឹកចូលក្រុមហ៊ុនPNT( ភី អិល ធី )និង ក្រុមហ៊ុនឡូជីស្ទីក (ខេមបូឌា)
ខេត្ដព្រះវិហារ ៖ មានសេចក្ដីរាយការណ៍មកថា លោកចាប សារ៉ន កំពុងគៀងគរឲ្យមនុស្សអ្នកចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតនិងអាជ្ញាធរនឹងសម្ថកិច្ចពាក់ព័ន្ធ នោះឡើយគឺដឹកយកទៅចូលក្រុមហ៊ុនPNT( ភី អិល ធី )និង ក្រុមហ៊ុនឡូជីស្ទីក (ខេមបូឌា) ។
ប្រភពបានលួចខ្សឹបអ្នកសារព័ត៌មានយើងថា លោក ចាប សារ៉ន ដែលមានតួនាទីជាអាវុធហត្ថផងនោះ សូម្បីតែលោកចៅហ្វាយខេត្ដចំនួន៤ខេត្ដនៅជំវិញព្រៃឡង់ក៍ខ្លាចអំណាចលោក ចាប សារ៉ន នេះដែរ ។
មតិមហាជនបានលើកឡើង ថាទំនងជាលោកចាប់ សារ៉ន ប្រើថ្នាំសណ្ដំ ដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយយ៉ាងមើលទៅ បានជាបណ្ដែតបណ្ដោយឱ្យចូលកាប់ឈើក្នុងព្រៃដែនជម្រកសត្វព្រៃក្នុងដែនព្រៃឡង់ យ៉ាងអាណាធិបតេយ្យបែបនេះ ។
ទង្វើនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ជាការបើកដៃ ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនេះឯង។ មតិប្រជាពលរដ្ឋបានបន្តទៀតថា ការដឹកជញ្ជូនឈើចេញពីដែន ព្រៃឡង់ គឺដឹកចេញតាមផ្លូវមុខទីស្នាក់ការអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ រឿងអី ដែលមិនដឹង។ ទោះបីជាបៀបព្រះទៅស្បថ ក៏ពួកគាត់ពុំជឿដែរ ។
ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបាននៅឡើយទេ។
អង្គភាពព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីរអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ ៕