Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អ្នកបើកបររ៉ឺម៉កកង៣ ក្រុមហ៊ុន Pass App រងការចោទថា បានលួច ឥវ៉ាន់ (អាវ) របស់អតិថិជន

ភ្នំពេញ៖ យោងតាម គណនីហ្វេសប៊ុក ឈ្មោះ Thea Sreymich បានបង្ហោះ សារ ថា រ៉ឺម៉កកង់ ៣ របស់ក្រុមហ៊ុន Pass Appបានលួច អាវរបស់ខ្លួនចំនួន ២០០ នៅម្តុំបុរីពិភពថ្មី កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Thea Sreymich បានឲ្យអ្នកសារភព័ត៌មានដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃនេះថា មុនពេលកើតហេតុ បុគ្គលិករបស់ខ្លួនបាន ហៅ រ៉ឺម៉កកង ៣ Pass App ឲ្យដឹកឥវ៉ាន់ ជាអាវ ចំនួន ២០០ (តម្លៃ ៨០០$) ដោយប្រាប់ទីតាំង ដឹកទៅដាក់ និងឲ្យលេខទូរស័ព្ទទំនាក់ទំនង ផងដែរ។

ប៉ុន្តែតាំងពីព្រឹក រហូតមកដល់ពេលនេះ អត់ឃើញ អ្នកបើកបរ រ៉ឺម៉កកង ៣ Pass App ទាក់ទង យកឥវ៉ាន់ មកទេ ទើបលោកខ្លួន សម្រេចបង្ហោះ ហ្វេសប៊ុក តែម្តងក្រែង អ្នកបើកបរ រ៉ឺម៉កកង់ ៣ Pass App យកឥវ៉ាន់មកវិញ ឬក្រែងមានបងប្អូនណា ប្រទះឃើញ ឬបានទិញអាវទាំងអស់នោះ សូមជួយទាក់ទងមកខ្លួនវិញ ព្រោះអាវទាំងនោះជាអាវដែល អតិថិជន កំម៉ង់។

នៅក្នុងសាររបស់គណនីហ្វេសប៊ុក ឈ្មោះ Thea Sreymich បានសំណូមពរ កុំឲ្យបងប្អូនគាំទ្រទង្វើរបស់ចោរ និងសូមទាក់ទងមកខ្លួន ប្រសិនបើបានជួបចោររូបនោះ។

អ្នកសារព័ត៌មាន នៅមិនទាន់អាចទាក់ទង ក្រុមហ៊ុន Pass App ដើម្បី សុំការបញ្ជាក់ ពាក់ព័ន្ធករណីបាននៅឡើយទេ នៅល្ងាចនេះ ដោយមិនមានលេខទំនាក់ទំនង។

មហាជនសង្ឃឹមថា នឹងមាន ការបកស្រាយបំភ្លឺ របស់ក្រុុមហ៊ុន Pass App ពាក់ព័ន្ធករណីនេះ ក្នុងពេលឆាប់ៗ ដើម្បីឲ្យមហាជន អស់មន្ទិល៕