មេឈ្មួញឈេីដុះស្លែជនជាតិយួន ដែលគេស្គាល់ថា “តាវី” នៅឃុំក្រញូងសែនជ័យ ស្រុកស្នួល កំពុងធ្វេីតែព្យុះភ្លៀង ចំណែកសមត្ថកិច្ចពាក់ពន្ធ័ ហាក់សំងំស្ងៀម
ក្រចេះ ៖ មានសេចក្ដីរាយការណ៍ថា ជនជាតិវៀតណាម ម្នាក់ដែលគេស្គាល់ឈ្មោះ តាវី ជាមេឈ្មួញឈេី ដុះស្លែ ស្ថិតនៅឃុំក្រញួងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បាន និងកំពុងតែធ្វេីព្យុះភ្លៀងប្រមូលទិញឈេី រួចនាំចេញយកទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យដោយមិនមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានចុះបង្ក្រាបនោះឡេីយ ។
សេចក្ដីរាយការណ៍បានអោយដឹងថា តាវីបានប្រមូលទិញឈេី នៅចំណុចផ្លូវរបស់ក្រុមហ៊ុន (ធីធី វ៉ាយ) ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលឈេីទាំងនោះគេដឹកយកមកពីស្រុកអូរាំងខេត្តមណ្ឌលគីរី មកលក់អោយ តាវី ហេីយ តាវី នាំចេញទៅប្រទេសវៀតណាម តាមច្រក របៀង (62) និងច្រក (ប៊ិនឌាំង) ដែលគ្រប់គ្រងដោយលោក សីហា មេប៉ុស្តិ៍ការពារព្រុំដែន ត្រពាំងក្រញូង ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បានជា តាវី ដែលជាជនជាតិវៀតណាម រូបនេះ ហ៊ានធ្វេីព្យុះភ្លៀង យ៉ាងអាណាធិបតេយ្យ មិនខ្លាចសមត្ថកិច្ច ក៏ព្រោះតែមានមន្ត្រីយោធា ការពារព្រុំដែន ម្នាក់នៅពីក្រោយ ។
ជុំវិញសេចក្ដីរាយការណ៍ខាងលេី អង្គភាពយេីងនៅមិនទាន់រកការបំភ្លឺពីអ្នកពាក់ពន្ធ័បាននៅឡេីយទេ ព្រោះគ្មានលេខទូរសព្ទ័ដេីម្បីទំនាក់ទំនង អង្គភាពយេីងរងចាំធ្វេីការបំភ្លឺ ពីសមីពាក់ពន្ធ័ រាល់ម៉ោងធ្វេីការដេីម្បីអោយព័ត៌មាន គ្រប់ជ្រុងជ្រោយ ៕