ទាស់សម្ដីជាមួយគូរដណ្ដឹងខឹងចិត្តលោតពីលើអាគារកំពស់៥ជាន់
ភ្នំពេញ៖ យុវជនម្នាក់ចិត្តដល់កគ្រាន់តែទាស់សម្ដីគ្នាជា មួយគូរដណ្ដឹង ខឹងចិត្តបានលោតពីលើអាគារកំពស់៥ ជាន់បណ្ដាលឲ្យរងរបួសធ្ងន់ ៖ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្បែរសណ្ឋាគារអូ តេល ស តាមបណ្ដោយផ្លូវព្រះមុនីវង្សស្ថិតក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យុវជនរងគ្រោះចិត្តធំមានឈ្មោះ ឡុង ម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបអ្នកអនាម័យនៅសណ្ឋាគារ ស្នាក់ នៅក្បែកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តតាកែវ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវ ជនរងគ្រោះអង្គុយផឹកសុីជាមួយគូរដណ្ដឹង និងមិត្តភក្តិប្រុសស្រី២-៣នាក់ទៀត លុះផឹកសុីបានមួយសន្ទុះគេ ឃើញជនរងគ្រោះអង្គុយយំដោយសង្ស័យថាឈ្លោះ ប្រកែកគ្នាជាមួយគូរដណ្ដឹង ហើយជនរងគ្រោះបាន ប្រាប់ទៅគូរដណ្ដឹងរបស់ខ្លួននិងមិត្តភក្តិថា(សុំទៅ បត់ជើងតូចបន្តិច) ខណៈទៅយូពេកមិនឃើញត្រឡប់មកវិញ គូរដណ្ដឹងនិងមិត្តភក្តិក៏ចេញក្រៅមក មើល ស្រាប់តែឃើញជនរងគ្រោះលោតពីលើផ្ទះបាត់ទៅហើយតែ សំណាងណាស់ជនរងគ្រោះមិន បានបាត់បង់ជីវិត ព្រោះពេលដែលលោតពីលើផ្ទះមកក្រោមនោះចំដើមត្របែកព្រៃមួយដើមនៅខាង ក្រោយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យកាល ម៉ែត្រដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំគូរដណ្ដឹងជនរងគ្រោះ ព្រមទាំងមិត្តដែលអង្គុយផឹកសុីរួម គ្នាទៅប៉ុស្តិ៍នគរបាលមនោរម្យដើម្បីសួរនាំរឿងហេតុ ៕