Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ល្បែងជល់មាន់អនឡាញតាមកកំពុងបើក​លេងយ៉ាងសប្បាយអាជ្ញាធរស្រុកស្វាយ​អន្ទរមិន​បង្ក្រាប

ព្រៃវែង​ ៖ បនល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងទាក់ទាញក្រុមអ្នកញៀនល្បែងមកលេងភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យនៅផ្ទះឈ្មោះ(ណន)ស្ថិតនៅភូមិសុបិន ឃុំព្រៃខ្លា ស្រុកស្វាអន្ទរខេត្តព្រៃវែង។

ពលរដ្ឋបានលួចបង្ហើបថា៖ បនល្បែងសុីសង​ប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញមួយកន្លែងនេះមិនដែលឃើញមាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាចុះមកបង្ក្រាបនោះឡើយ​ បណ្ដែបណ្ដោយឱ្យបនល្បែងជល់មាន់តាមអនឡាញ នេះ បើកដំណើរការ​បានយ៉ាងរលូន ពង្វក់ស្មារតីពលរដ្ឋ ខ្មែរ​ឲ្យលេង​ ខ្លះចាញ់លុយអស់រាប់លានរៀល​ក្នុងមួយថ្ងៃៗ ពេលខ្លះកើតជាអំពើហិង្សាក្នុងគ្រួសារទៀតផង​ ។

សូមរំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ​ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច​ ហ៊ុន​ សែន បានបញ្ជាក់​យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង​ ។

ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខាងលើនេះនៅថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2023 អង្គភាព​សារព័ត៌មានបានរាយការណ៍ទៅ​លោក អ៊ុង ផាន​ អធិការនគរបាលស្រុកស្វាយអន្ទរ លោកបាននិយាយមួយម៉ាត់យ៉ាងខ្លីថាបានហើយ ។

មហាជនសុំសំណូមពរដល់លោក ព្រុំ សន្ធរស្នងការខេត្តព្រៃវែង មេត្តាមានវិធានការ​ចាត់កម្លាំងក្រោមឱវាទចុះបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង​៧ចំណុច​ របស់រាជរដ្ឋាភិបាលដែលដាក់​ចេញដោយក្រសួងមហាផ្ទៃ ។