បទល្មើសទំនិញឆ្លងដែន ជាច្រើនមុខ កំពុងដឹកចេញតាមច្រករបៀង អូរបីជាន់ នៅស្រុកអូរជ្រៅ ជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ !
ខេត្ដបន្ទាយមានជ័យ៖ មានសេចក្ដីរាយការណ៍មកថានៅ ច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។
ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូនតាមរថយន្តតូចៗ, រ៉ឺម៉កសណ្តោង, រ៉ឺម៉កម៉ូតូកង់បី និងគោយន្តកែច្នៃជាដើម ដោយក្នុងមួយថ្ងៃៗជាច្រើនគ្រឿងឆ្ពោះទៅកាន់ គោលដៅផ្សេងៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។
ប្រភពពីរនាក់ដឹកទំនិញបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ទំនិញទាំងនេះ ភាគច្រើនចេញពីច្រករបៀង អូរបីជាន់ ក្នុងស្រុកអូរជ្រៅ និងច្រកមួយចំនួនទៀត តាមបន្ទាត់ពព្រំដែន ហើយយានយន្តដឹកទំនិញទទាំងនេះឆ្លងកាត់បារាសត្រួតពិនិត្យ របស់ក្រុមយោធាតាមចំណុច ភភូមិសាស្ត្រច្រកអូបីជាន់ ចូលទៅតំតំបន់ ស ដើម្បីដឹកទំនិញ
ដែលខាងឈ្មួញថៃ ដឹកជញ្ជូនមកឲ្យផងដែរ។
ដោយមើលឃើញសកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថាទំនងជាមានការបើកដៃពីសំណាក់លោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មើលទៅបានជាបណ្ដែតបណ្ដោយឲ្យទំនិញទាំងអស់នេះចេញតាមច្រករបៀងបានហើយមិនដឹងថាទំនិញទាំងអស់នេះខូចគុណភាពឬយ៉ាងណានោះទេយកមកលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវបើនៅតែបណ្ដោយបែបនេះ ប្រជាពលរដ្ឋនិងប្រឈមមុខកើតជំងឺផ្សេងៗជាពុំខាន ។
មហាជនសូមសំណូមពរឲ្យ មន្ត្រីជំនាញ ចុះពិនិត្យមើល និងទប់ស្កាត់ រាល់បទល្មើសឆ្លងដែន តាមច្រករបៀងព្រំដែនកម្ពុជា-ថៃ ផង. ដើម្បីពង្រឹង សន្តិសុខ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្សបទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងទាន។
ជុំវិញករណីខាងលើនេះដែរអង្គភាពព័ត៌មានយើងបានសុំការបំភ្លឺពីលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រក អូរបីជាន់ តាមទូរសព្ទ នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣នេះ បានឱ្យដឹងថា គ្មានទំនិញណាគេចពន្ធនោះទេ មានតែទំនិញបន្តិចបន្តួចរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះហើយម្យ៉ាងវិញទៀតគោក្របីដែលដឹកតាមរថយន្តនោះគឺគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ។
ទោះជាយ៉ាងណាក្ដីមហាជននៅតែងឿងឆ្ងល់ថាបើទំនិញត្រូវច្បាប់ហេតុអីមិនទៅចេញតាមច្រកទ្វារអន្តរជាតិបង់ពន្ធចូលរដ្ឋស្របច្បាប់ទៅ ហេតុអី្វបានជាដឹកទំនិញចេញតាមច្រករបៀងទៅវិញ?៕