លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិ បានរៀបចំពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅណាហ្គូយ៉ា នៃតំបន់អាយឈិ ក្រោមការដឹកនាំរបស់លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិ បានសហការជាមួយក្រុមការងារទទួលបន្ទុកតំបន់អាយឈិ និងប្រធានសាខាគណ:កម្មាធិការនៃគណបក្សប្រចាំប្រទេសជប៉ុនបានរៀបចំពិធីអបអរសាទរខួបលេីកទី៧២ នៃថ្ងៃកំណេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ ដល់ ២៨ មិថុនា ២០២៣) នៅសណ្ឋាគារ IRIS AICHI ណាហ្គូយ៉ា តំបន់អាយឈិ ប្រទេសជប៉ុន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវឧកញ៉ា អុឹង ស៊ាងរិទ្ធី អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាអនុប្រធានក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន។ អ្នកចូលរួមសរុបចំនួន ១០០នាក់ (ស្រី ៤៥ នាក់) និង មានជនជាតិជប៉ុនចូលរួមចំនួន០៦ នាក់។
លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា បានលេីកឡេីងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា បានបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។
លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា បានគូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។