រន្ធត់ណាស់ ! ប្ដីប្រពន្ធ១គួរ ត្រូវខ្មាន់កាំភ្លើងបាញ់ ស្លាប់ទាំងពីរនាក់ នៅស្រុកខ្សាច់កណ្ដាលមិនដឹងមូលហេតុ!
កណ្ដាល ៖ បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខលួចបាញ់បណ្ដាលឱ្យស្លាប់ នៅក្នុងថ្លុកឈាម នៅក្រោមផ្ទះជនរង គ្រោះទាំងព្រឹកព្រលឹម ៖ ហេតុការណ៍គួរឲ្យសង្វេក នេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល ៣ទាបភ្លឺថ្ងៃ១២ខែសីហាឆ្នាំ២០២៣ នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះត្រូវបានស្គាល់ថា «ប្ដីឈ្មោះ ម៉ុច ម៉ៅ និងប្រពន្ធឈ្មោះ គល់ ហាន់»។
លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់ កណ្ដាល បានថ្លែងប្រាប់«សារព័ត៌មាន»ថាៈ ពិតជាមាន ករណីឃាតកម្មបាញ់សម្លាប់ទាំងប្ដីនិងប្រពន្ធ ប្រាកដមែន ដោយបច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ..។
ប្រភពពីប្រជាពលរដ្ឋ ទាក់ទិនទៅ និងក្រុមគ្រួសារជនរងគ្រោះនេះដែរ កាលពីពេលកន្លងទៅថ្មីៗ ក៏ត្រូវបានគេកាប់សុះសាច់ ទាំង យប់ស្ទើរស្លាប់ នៅក្នុងទ្រង់ទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ ដោយរហូតមកទល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ ឃើញនៅ ឡើយដែរ ។
ប្រភពបន្តថា លុះឥឡូវ ស្រាប់តែមានខ្មាន់កាំភ្លើង មកបាញ់សម្លាប់ ជនរងគ្រោះទាំងប្ដីនិងប្រពន្ធ បន្ថែមទៀត វាជារឿងដ៏រន្ធត់បំផុត ។
ក្រុមគ្រួសារជនរងគ្រោះសង្ឃឹមយ៉ាងមុតមាំថាសមត្ថកិច្ចជំនាញនិងវែកមុខជនដៃដល់ដែលជា ឃាតក យកមកផ្ដន្ទាទោសឲ្យខានតែបាន ៕