នគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជួនទៅតុលាការ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន
ស្វាយរៀង ៖ ជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាប្រេីប្រាស់និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញ នៃ អធិការរដ្ឋាននគរបាលស្រុកស្វាយជ្រំ ដែលដឹកនាំកម្លាំងផ្ទាល់ ដោយលោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាល ស្រុកស្វាយជ្រំ បានធ្វេីការស្រាវជ្រាវនិងចាប់ឃាត់ខ្លួន យកមកកសាងសំណុំរឿងបញ្ជួនទៅតុលាការ ។
លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាល ស្រុកស្វាយជ្រំ បានឲ្យដឹងថា ករណី ឃាត់ខ្លួនជនសង្ស័យនេះធ្វេីឡេីងកាលពី ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១០ និង០០នាទី ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុក៏ឃើញមុខសញ្ញាសង្ស័យម្នាក់ភេទប្រុស ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ បានឆែកឆេរលើដងខ្លួនជនសង្ស័យបានរកឃើញម្ស៉ៅក្រាមសថ្លា០១កញ្ចប់តូចក្នុងហោប៉ៅខោ និងទូរស័ព្ទ ០១គ្រឿង ដោយមានការសម្របសម្រួលពី ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចជំនាញក៏បានបន្ត ឆែកឆេរនៅក្នុងបន្ទប់ដេក រកឃើញថ្នាំញៀនចំនួន០៨កញ្ចប់តូច និង ០១កញ្ចប់ធំ ជញ្ជីងថ្លឹង០១គ្រឿង ព្រមទាំងសំភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត
លោកអធិការបន្តថា ភ្លាមនោះកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសដើម្បីសួរនាំនិងធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន។ ជនសង្ស័យ មុខរបរកសិករមានទីលំនៅភូមិព្រៃរការ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន ៖ ម្ស៉ៅក្រាមសថ្លា ថ្នាំញៀនចំនួន០៩កញ្ចប់ ធំ០១កញ្ចប់ -ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង-ទូរស័ព្ឌដៃ ០១គ្រឿង និងសំភារះវេចខ្ចប់ប្រើប្រាស់មួយចំនួន។
លោកអធិការ បន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន បានឆ្លើយសារភាពថា ខ្លួននៅមានបក្ខពួកម្នាក់ទៀត មុខរបរកសិករ មានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរត់គេចខ្លួន ។
លោកអធិការបានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្ទាប់មកសមត្តកិច្ចបាននាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសដើម្បីធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្តុតាងត្រូវបាន សមត្ថកិច្ច កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង នៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣ ៕