លួចបានគ្រាន់ដល់ពេលគេទាន់ក្រែល ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចគោប្រជាពលរដ្ឋកាប់សាច់
ខេត្តរតគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ ឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ៖ ហេតុការណ៍ឃាត់ខ្លួននេះធ្វេីឡេីងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង០៥នាទី នៅចំណុចមាត់ទន្លេក្បែរការដ្ឋានទី២ថ្មី (ក្រុមហ៊ុនចម្ការចេកហ័ងអញ់អណ្ដូងមាស )ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ក្រោយពីបានទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទពីម្ចាស់គោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអង្ក្រង បានចុះទៅធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចុះឃាត់ខ្លួនជនសង្ស័យតែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតភូមិត្រដក់ពឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ។ មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ចំណែកម្ចាស់គោរមានឈ្មោះ ញឹម សំ អុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។
សម្ភារបានដកហូតរួមមាន៖
១-កាំបិតតាំងតោ ចំនួន ១
២-កូនកាំបិតតូចចំនួន ០១
៣-សាច់គោ។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដឹកគោយកទៅកាប់ពិតប្រាកដមែន។ ចំពោះអ្នកចូលរួម ធ្វើសកម្មភាពមានគ្នាចំនួន ២នាក់ទៀតហើយបានរត់គេចខ្លួនបាត់ ករណីនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕