កម្លាំងនគរបាលព្រហ្មទណ្ឌ ដេញតាមចាប់បានជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពកាច់សោរ.កម៉ូតូបានសម្រេច
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាច់សោរ.កម៉ូតូប្រជាពលរដ្ឋបានសម្រេច ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង០៥នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានជិះម៉ូតូល្បាតតាមបណ្ដោយផ្លូវលេខ២៦១ កែងផ្លូវលេខ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូ០១គ្រឿង មានគ្នា២នាក់ បានធ្វេីសកម្មភាពកាច់សោរ.កម៉ូតូ ដែលប្រជាពលរដ្ឋ ចតទុកចញ្ចើមផ្លូវ បានសម្រេច ។
សមត្ថកិច្ចបន្តថា ភ្លាមៗនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញ រហូតដល់ចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោកទើប ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១៖មាន ឈ្មោះ ម៉ៅ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។
+ទី២៖ ឈ្មោះ ហៀង លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបេីកម៉ូតូ)។
សំភារ:ដកហូតរួមមាន៖
១-ម៉ូតូហុងដា ឃ្លីក ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-6412(ជារបស់ជនរងគ្រោះ)។
២-ម៉ូតូហុងដាឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KC-6034(របស់ជនសង្ស័យ)។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចនាំ ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការ សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕