សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងជម្រុញការងារចុះបញ្ជីដីធ្លី ត្រូវបានប្រគល់ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម
——————————–
សម្ភារៈបរិក្ខារសម្រាប់គាំទ្រ និងពន្លឿនការងារចុះបញ្ជីដីធ្លី មានដូចជា ម៉ាស៊ីនDGPS ២៨ឈុត ម៉ូតូ ៣០គ្រឿង ម៉ាសុីនព្រីនធឺរ ១៤គ្រឿង Laptop ១៤គ្រឿង កុំព្យូទ័រនិងសំភារៈបំពាក់ ១៤គ្រឿង និងCANON Plotter ១គ្រឿង ត្រូវបានប្រគល់ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម ក្រោមអធិបតីឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងជំរុញការចុះបញ្ជីដីធ្លី នៅខេត្តកំពង់ចាម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញ និងពន្លឿនក្នុងការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រោះការចុះបញ្ជីដីធ្លី គឺជាការផ្ដល់នូវសិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ និងការផ្តល់តម្លៃដីធ្លីជូនប្រជាពលរដ្ឋ។
១៩ តុលា ២០២៣
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC