Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

កម្មករដឹករ៉ែមាសម្នាក់បានស្លាប់ក្នុងក្រុមហ៊ុន ភូ យ៉ាង មានការបិតបាំងព័ត៌មាន

ខេត្តបាត់ដំបង ៖ បែកធ្លាយកម្មករដឹករ៉ែម្នាក់ បានស្លាប់ក្នុងក្រុមហ៊ុភូ យ៉ាង ដែលទីតាំងមួយនេះ គឺបានដាក់បំរាមតឹងតែងបំផុតមិនឲ្យចូល សូម្បីសមត្ថកិច្ច ឬអាជ្ញាធរ ហាក់ដូចមានការបិតបាំងព័ត៌មាន ខណៈប្រភព មួយចំនួនបានទំលាយឲ្យដឹងថា ៖ មានករណីកម្មករដឹករ៉ែខ្មែរម្នាក់កំពុងដឹករ៉ែត្រូវរទេះគាបស្លាប់ ក្នុងរូងក្រុមហ៊ុនមួយក្នុងស្រុកភ្នំព្រឹកជាទីតាំងដែលដាក់បំរាមតឹងតែងបំផុត គឺការហាមប្រាម មិនឲ្យចូលសូម្បីអាជ្ញាធរ ឬសមត្ថកិច្ច។

ប្រភពព័ត៌មានបង្ហើបដោយសមត្ថកិច្ចបានឲ្យដឹងថា÷ ករណីកម្មករខ្មែរស្លាប់ពេលកំពុងបំពេញការងារនេះបានកើតឡើងតាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣មកតែត្រូវបានខាងក្រុមហ៊ុនរ៉ែមាសដ៏អាថ៍កំបាំងខាងលើព្យាយាមលាក់បំបាំងរហូតដល់ថ្ងៃទី២០ ខែតុលានេះទើបលេចចេញជាព័ត៌មាន។

ជាមួយអង្គភាពសារព័ត៌ csndaily នៅរសៀលថ្ងៃដដែលលោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានឆ្លើយយ៉ាងខ្លីថា ៖ ករណីនេះពិតជាកើតមានមែនរួចក៏ចុចបិតទូរស័ព្ទ។

បុរសជនរងគ្រោះដែលស្លាប់មានគ្រោះឈ្មោះសៀក ម៉េង អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃកើតហេតុជនរងគ្រោះខណ:បើកកង់បីដឹករ៉ែដូចរាល់ដង ចៃដន្យរទេះបានច្រឡោតបាស់កង់នាំឲ្យបាត់ការគ្រប់គ្រង រួចក៏បានជ្រុលរទេះទៅបុកខ្ទប់នឹងថ្មភ្នំបណ្តាលបុរសរងគ្រោះស្លាប់តែម្តង ពេលនោះខាងក្រុមហ៊ុនបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីបំភ័ណ្ឌពីការពិត ដោយដោះសារថា កម្មករខ្មែររូបនោះ បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យទៅវិញ។ ប៉ុន្តែបើទោះបីជាខាងក្រុមហ៊ុនបានព្យាយាមលាក់បាំងយ៉ាងក្តីក៏ប្រភពច្បាស់ការពីម្តាយជនរងបានប្រាប់អង្គភាព csndaily តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២៣នេះថា ៖ កូនប្រុសរបស់ពិតជាស្លាប់នៅក្នុងរូងរ៉ែមាសរបស់ក្រុមហ៊ុនភូ យ៉ាង កាលពីវេលាម៉ោង១២យប់ថ្ងៃទី១៨ខែតុលាឆ្នំ២០២៣នេះ ពិតមែន។ ស្ត្រីជាម្តាយបានបន្តឲ្យដឹងទៀតថាខាងក្រុមគ្រួសារគាត់មិនបានប្តឹងផ្តល់អីនោះទេ ព្រោះខាងក្រុមហ៊ុនបានជួយសម្របសម្រួលសងជំងឺចិត្តក៏ដូចជាថ្លៃធ្វើបុណ្យរួចហើយដែរ។

បើទោះបីជាយ៉ាងនេះក្តីក៏មានប្រភពពីមន្ត្រីសាលាឃុំភ្នំព្រឹកសុំមិនបញ្ចេញឈ្មោះបានឲ្យ ដឹងថា,ករណីនេះពិតជាកើតមានមែនគឺស្ថិតនៅក្នុងរូងរុករករ៉ែមាសឈ្មោះក្រុមហ៊ុនភូយ៉ាង លោកបន្តថាកាលពីមុនក្រុមហ៊ុននេះជារបស់ចិនប៉ុន្តែឥលូវលោកមិនដឹងថាជារបស់អ្នកណាដែរ។ ពាក់ព័ន្ធរឿងថាក្រុមហ៊ុនរុករករ៉ែមាសខាងលើនេះមានច្បាប់ឫអត់ច្បាប់នោះលោកបានប្រាប់ថា កន្លងមកក្រុមហ៊ុននេះធ្លាប់មានច្បាប់តែបច្ចុប្បន្នលោកមិនទាន់បានទទួលនិងឃើញអាជ្ញាប័ណ្ណនៅឡើយទេ ប៉ុន្តែលោកថា ឃើញខាងមន្ទីររ៉ែនិងថាមពលខេត្ត តែងតែចុះមកពិនិត្យ ហើយក៏ទៅវិញដោយមិនមានអ្នកប្រចាំការនោះទេ។
ប្រភពបន្តថា គេមានការសង្ស័យថា ក្រុមហ៊ុនរុករករ៉ែមាសមួយនេះ បច្ចុប្បន្នមិនមានច្បាប់ ទំលាប់ត្រឹមត្រូវនោះទេ ហើយបុគ្គលិក ជាជនជាតិចិន ដែលមកធ្វើការនៅក្នុងក្រុមហ៊ុនមួយនេះ ក៏ប្រហែលគ្មានលិខិតឆ្លងដែន គ្រប់គ្នាផងដែរ ដូច្នេះស្នើរឲ្យអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងស្រាវជ្រាវ បន្ថែម លើក្រុមហ៊ុនភូ យ៉ាង នេះផង ដើម្បីជៀសវាងហេតុការណ៍ អាក្រក់ដែលអ្នកគ្រប់គ្រងគ្មានជំនាញច្បាស់លាស់ ទើបបណ្តាលអោយមានអ្នកស្លាប់បែបនេះ។ ប្រជាពលរដ្ឋរស់នៅជិតក្រុមហ៊ុនខាងលើបានបង្ហើយអោយដឹងទៀតថាក្រុមហ៊ុនភូ យ៉ាង នេះកំពុងដំណើរការរុករករ៉ែមាស នៅចំណុចទីតាំងភ្នំព្រឹក មាន២កន្លែង ប៉ុន្តែគេមិនដឹងថាមានច្បាប់ឫអត់ច្បាប់នោះទេខណៈពួកគាត់តែងតែឃើញមានមន្ត្រីពាក់ព័ន្ធចុះមកពិនិត្យមួយភ្លេតក៏នាំគ្នាទៅវិញអស់។

ដោយឡែកលោកស៊ីន លុន អភិបាលរងស្រុកភ្នំព្រឹកបានឲ្យដឹងថា,កន្លងមកក្រុមហ៊ុន ភូ យ៉ាង នេះត្រូវបានខាងក្រសួងរ៉ែនិងថាមពលចុះបិតម្តងរួចមកហើយ ប៉ុន្តែមកដល់បច្ចុប្បន្ន ខាងក្រុមហ៊ុនបានបន្តអាជ្ញាប័ណ្ណ មានច្បាប់ត្រឹមត្រូវ។ លោកបន្តថា រឿងកម្មករស្លាប់ពេលបំពេញការងារ ក្នុងក្រុមហ៊ុននោះ គឺសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានចុះសម្របសម្រួល ជាមួយក្រុមគ្រួសារសពរួចរាល់ហើយ ដោយមានការសម្រេច ពីឯកឧត្តមព្រះរាជអាជ្ញា ខេត្តបាត់ដំបង ទើបក្រុមហ៊ុននេះអាចបន្តសកម្មភាពទៀតបាន។

ប៉ុន្តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចតួនាទីជាអធិការរង ក៏ដូចជាប្រជាពលរដ្ឋជាច្រើននាក់កន្លងមកធ្លាប់បានលើកឡើងថា÷ ទីតាំងក្រុមហ៊ុនរ៉ែមាស ភូយ៉ាង នេះមានសន្តិសុខយាមកាមហាមចូលដ៏តឹងរឹងបំផុតមិនចំពោះប្រជាពលរដ្ឋ អ្នកសារព័ត៌មាន សមត្ថកិច្ច មន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋានឡើយ៕ ដោយ÷តុង សីហា