អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់៖បន្ទាប់ពីបានទទួលព័ត៌មានករណីល្បែងសុីសងខុសច្បាប់ជល់មាន់លោកបានដាក់កម្លាំងចុះស្រាវជាវភ្លាម !
ខេត្ដកំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បន្ទាប់ពីបានទទួលព័ត៌មានថា មានករណីល្បែងសុីសងខុសច្បាប់ជល់មាន់ នៅចំណុចភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្លាមៗនោះ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាឲ្យកម្លាំងនគរបាល ចុះពិនិត្យ ស្រាវជ្រាវ ភ្លាមតែទៅដល់ក្រុមលេងល្បែងនាំគ្នារត់បាត់អស់។
លោកវរសេនីយ៍ឯក ឯម វឌ្ឍនា បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ក្នុងករណីម្ចាស់ទីតាំងខាងលើកនេះកន្លងមកលោកធ្លាប់បានបង្ក្រាបដែរតែពួកគេនៅតែលួចលេង ។
សូមជម្រាបជួនថា កន្លងមកអធិការដ្ឋាននគរបាលស្រុក បានចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត មិនឱ្យមានការបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ឡើយ។
ករណីមានការលួចបើកល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានភូមិ-ឃុំ សូមបងប្អូនប្រជាពលរដ្ឋសហការ និងរាយការណ៍បន្ទាន់ជូន អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។
អធិការដ្ឋាននគរបាលស្រុកសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានដែលបានកើតឡើងនៅមូលដ្ឋានបានទាន់ពេលវេលា ៕