ទីតាំងល្បែងស៊ីសង មាន់ជល់ តាមអនឡាញចំនួន២កន្លែងកំពុងបើកដំណើរការបង្វក់ពលរដ្ឋ ខ្មែរឲ្យលេងគគ្រឹកគគ្រេងយ៉ាងអាណាធិបតេយ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននាំគ្នាសំងំស្ងៀមមិនមានវីធានការទប់ស្កាត់ឬបង្ក្រាបឡេីយ
កំពង់ស្ពឺ ÷ ប្រភពច្បាស់ការបានឲ្យ ដឹងថា ! មានទីតាំងបនល្បែងសុីសង ជល់មាន់ តាមអនឡាញខុសច្បាប់ចំនួន២ទីតាំងស្ថិតនៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងបេីកដំណេីរការឲ្យប្រជាពលរដ្ឋខ្មែរលេងយ៉ាងអាណាធិបតេយ្យដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបង្ក្រាប សង្ស័យត្រូវដងត្រូវជាមួយគ្នា ។
ប្រភពបញ្ជាក់ថា ទីតាំងទាំង២កន្លែងស្ថិតនៅទី០១-ផ្ទះលក់កាហ្វេជាប់មាត់ប្រឡាយ និងទី០២-នៅតារាងបាលទះ យីហោ(សែនសាន) ទីតាំងទាំង២ស្ថិតនៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រជាពលរដ្ឋលេីកឡេីងថា ល្បែងស៊ីសង គឺជាដេីមចម នៃបទល្មេីស ដូចជាចោរលួច.ចោរឆក់ចោរ.ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ។ល។
ដូច្នេះហេីយទេីបប្រជាពលរដ្ឋបានសំណូមពរដល់ លោកអភិបាលខេត្តកំពង់ស្ពឺ និងលោកស្នងការខេត្តមេត្តាចាត់មន្ត្រីក្រោមឱវ៉ាទចុះស្រាវជ្រាវបង្ក្រាបផងទាន ដេីម្បីឲ្យស្របតាមគោលនយោបាយ ភូមិឃុំ.សង្កាត់ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ដេីម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
សូមរំលឹកថាកាលពីខែកញ្ញាចុង ឆ្នាំ២០២២ កន្លងទៅ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជាបានដាក់ចេញបទបញ្ជាដាច់ណាត់ មួយឱ្យអភិបាលរាជធានីខេត្តទូទាំង២៥ ខេត្តក្រុងត្រូវបិទនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខានតែបាន។ សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ថា អាជ្ញាធរមានសមត្ថកិច្ច ស្រុកក្រុង ខេត្តណាដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើស ល្បែង ស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។ សម្ដេច បញ្ជាក់បន្ថែមថាល្បែងសុីសង វាមិនមែនជាប្រភពនៃកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្ដាលឱ្យមនុស្ស ជាច្រើនខូចខាត ត្រូវលក់គោក្របីដីធ្លីផ្ទះសំបែងដោយសារចាញ់ល្បែង។ សម្ដេចលើកឡើងទៀតថា រាល់ទីតាំងល្បែងស៊ីសងតាមរោងគុយទាវ ទាមកាហ្វេ មិនឲ្យមានទៀតទេ បេីមានត្រូវបិទមិនឱ្យប្រកប មុខរបររកសុីបន្តទៀត មិនចាំបាច់មករំខានដល់នាយករដ្ឋមន្ត្រី ឬក៏ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តទៅទៀតដែរ។
ប៉ុន្តែការបង្ក្រាបតាមបទបញ្ជារបស់សម្ដេច ធ្វើបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះឥឡូវមហា ជនសង្កេតឃើញថា ទីតាំងបនល្បែងសុីសង់ខុសច្បាប់បាននិងដំណើរការឡើងវិញរីករាលដាលដូចផ្សិតពេញផ្ទៃប្រទេស រហូតដល់ជនបទ ស្ទើដល់កាំជណ្ដើរផ្ទះប្រជាពលរដ្ឋ តែគ្មានការទប់ស្កាត់ឬបង្ក្រាបឡេីយ ៕