តើបុគ្គលឈ្មោះ (ស)មានអំណាចប៉ុណ្ណាទើបហ៊ានបើកល្បែងជល់មាន់ នៅចំណុចក្រោយផ្សារការបី ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ សមត្ថកិច្ចមិនបង្ក្រាប.!
(ខេត្តក្រចេះ) ៖ យោងតាមប្រភពច្បាស់ការបានឲ្យដឹងថា មានទីតាំងល្បែងជល់មមាន់មួយកន្លែងកំពុងបើកលេងយ៉ាងរលូននៅ ចំណុចក្រោយផ្សារការបី ក្នុងចំការស្វាយចន្ទី ស្ថិតនៅភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កំពុងតែដំណេីរការលេងយ៉ាងគក្រឹកគក្រេងសង្ស័យអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានបើកភ្លើងខៀវ! ទើបលេងបានយ៉ាងរលូន។
សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា៖ ល្បែងសុីសង ជល់មាន់ នៅទីតាំងខាងលេីដែលជារបស់ឈ្មោះ(ស) នៅចំណុចចំការស្វាយចន្ទី ត្រូវបានប្រជាពលរដ្ឋននៅ ស្រុកស្នួលខេត្តក្រចេះ នាំគ្នាយកមាន់ទៅលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយពុំមានការរំខាន ឬចុះបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋានឡើយ។
បើទោះបីជាប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ធ្លាប់បានចេញបទបញ្ជាអោយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាធ្វើការបង្ក្រាបអោយអស់ក៏ដោយ។
ពាក់ព័ន្ធការលេងស៊ីសងជល់មាន់ខាងលើនេះ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅលោក ចាន់ សុខគីម អធិការនគរបាលស្រុក ស្នួល នៅរសៀលថ្ងៃទី១០,១២,២០២៣នេះ លោកបានឲ្យដឹងតាមទូរស័ព្ទ ថាចាំឱ្យកម្លាំងចុះទៅ
រីឯលោក លី សុខន មេប៉ុស្តិ៍ក្រញូងសែនជ័យ ភ្នាក់ងារសារព័ត៌មានយើងបានរាយការណ៍ជូនលោកដែរ តែលោកបានប្រាប់តាមទូរស័ព្ទថា ចាំឱ្យកម្លាំងទៅមើល។
គួរបញ្ជាក់ថា កាលពីអំឡុងខែកញ្ញាឆ្នាំ 2022 សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការ បញ្ជាឲ្យអភិបាលរាជធានី- ខេត្ត- ហ្នឹងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយមានការរិះគន់ ក្នុងនោះសម្ដេច ហ៊ុន សែនក៏បានព្រមានដកដំណែង ថ្នាក់ដឹកនាំមូលដ្ឋានដែលបណ្ដែតបណ្ដោយ ឱ្យមានល្បែងស៊ីសងង្កើតឡើងក្នុងតំបន់ផងដែរ។
មហាជនសុំសំណូមពរដល់លោក (អ៊ូ សុបុណ្ណា )ស្នងការខេត្តក្រចេះ មានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕