Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅជាបុរីជនបទ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមភូមិឃុំទូទាំងប្រទេស។


—————————-
នេះជាការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រោង LASED III នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សង្កត់ធ្ងន់លើការងារផ្ដល់ដីសម្រាប់បង្កបង្កើនផល លំនៅឋានដែលមានគុណភាពរឹងមាំ និងសោភ័ណភាពស្របតាមស្តង់ដារបច្ចេកទេស ព្រមទាំងកសាងភូមិមួយដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅលើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យប្រសើរឡើង។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC#រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ #ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី#វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ#កអក​ ​#ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ