Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន​ និង​ ហ្វីលីពីន​ ចំនួន០៥នាក់

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី រំលងអាធ្រាត កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងនគរបាលព្រំដែនទឹកវរ២៤០ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំ ចុះបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២គោលដៅ គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច ក្រុម៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន:
១-ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន
២-ឈ្មោះ Huang xiao yu ភេទប្រុស ជនជាតិចិន
៣-ឈ្មោះ Li zhong xian ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់
៤-ឈ្មោះ Huang zhi hong ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់
៥-ឈ្មោះ Luo shun ភេទប្រុស ជនជាតិហ្វីលីពីន ។

វត្ថុតាងចាប់យករួមមាន:
-ម្សៅពណ៌សសង្ស័យជាសាធាតុញៀនចំនួន ៦៧ការ៉ុង ដែលមានទំងន់សរុបចំនួន​ ១.៥៦៦គីឡូក្រាម(បឋម)
-ទូកឈើ ចំនួន​ ០២គ្រឿង
-អូប័រខូច ចំនួន​ ០២គ្រឿង
-ម៉ូតូ ម៉ាកស៊ុយស៊ូគីលែត ពណ៍ស ស្លាក​លេខ ភ្នំពេញ1FF-8045 ចំនួន ១គ្រឿង
-លិខិតឆ្លងដែនចំនួន​ ០២ក្បាល
-ទូរស័ព្ទដៃចំនួន​ ០៥គ្រឿង
-ទឹកថ្នាំដបពណ៏ខ្មៅសង្ស័យជាសារធាតុញៀនចំនួន​ ០៩ដប ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ត្រូវបាន​ការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់អោយមន្ទីរប្រឆាំងបទល្មេីស​គ្រឿងញៀន​ ដេីម្បីបន្តនីតិវិធី នៅមន្ទីរប្រឆាំងបទល្មេីគ្រឿងញៀននៃអគ្គស្នងការ​នគរបាលជាតិ ៕