តុលាការខេត្តកណ្ដាល សម្រេច ឃុំខ្លួនថៅកែគ្រឿងចក្រម្នាក់ ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់
(កណ្ដាល)៖ បរុសម្នាក់ដែលគេស្គាល់ថាជាថៅកែគ្រឿងចក្រ និងជាមេក្លោងជួញដូរគ្រឿងញៀន ដែលធ្លាប់ជាប់គុកផង ត្រូវបានសមត្ថកិច្ចចាប់ខ្លួបញ្ជូនទៅតុលាការ ដើម្បីដាក់គុកក្រោមបទចោទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់។
ជនត្រូវចោទមានឈ្មោះ ភូ ភិន ហៅ តុលា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចស្រុកពញាឮ ខេត្តកណ្ដាល ឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន៖
-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០២ កញ្ចប់( ធំ ០១ កញ្ចប់ . មធ្យម ០១កញ្ចប់ ) ទម្ងន់សរុប ១០១ , ០៣ ក្រាម ។
– អាវុធខ្លី ម៉ាក k 59 ចំនួន ០១ដើម មានគ្រប់ចំនួន ០៥ គ្រប់ ។
-ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក X.R ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FP 7070 ។
– ឧបករណ៏វេចខ្ចប់និង ប្រើប្រាស់សារធាតុញៀនមួយចំនួន តូច៕