Saturday, September 21, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានភ្លាមៗ

ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានភ្លាមៗ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​២០៖២៥នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​ទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ​។

ពេលនោះក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន២គ្រឿងមានគ្នាចំនួន៣នាក់ បានធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេច​ នៅចំណុចមុខឃ្លាំងស្តុកឡាក់គី។ ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញ និង ​ឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់ នៅចំណុចផ្លូវទ្រុងមាន់​ មុខផ្សារទំនេីប​ ស៊ូភេីស្ទ័រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មាន៖

១.​ឈ្មោះ​ រិទ្ធី​ វីរះ​ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ(អ្នកបេីក)។
២.​ឈ្មោះ​ វី​ ឌីម៉ង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ(ជនដៃដល់) ។
៣.​ឈ្មោះ​ ឡុង​ វណ្ណឌី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ(បិទគូទ) ។

សម្ភារះដកហូតមាន៖
១.​ ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KI-9475(របស់ជនសង្ស័យ)។
២.​ ម៉ូតូម៉ាកស៊ុយស៊ូគី-និច ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KR-7511(របស់ជនសង្ស័យ)។
៣.​ ទូរស័ព្ទដៃម៉ាក​ អាយហ្វូន​-អុិច​ ពណ៌ស​ (របស់នារីរងគ្រោះ)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូននារីរងគ្រោះវិញ។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕