Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្ដដឹកកម្មករក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុករះកម្មករ​-​កម្ម​ការនីបណ្ដាលឲ្យស្លាប់ម្នាក់ និង​រងរបួសធ្ងន់ស្រាលជាច្រើននាក់

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់នារីកម្មការនីមា្នក់បានស្លាប់និងកម្មករកម្មការនីជាច្រើននាក់ទៀតបានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ររន្ធត់មួយ បង្កឡើងដោយរថយន្តដឹងកម្មករ០១គ្រឿងបើកបុករះករណី​បាន​កើតឡើង​កាលវេលា​ម៉ោង​០៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា ស្វាយ​រៀង រី​សត ភូមិ​ដើម​ពោធិ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សម្ដីសន្តិសុខ​យាម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត បាន​ឲ្យ​ដឹង​ថា សពនារី​រង​គ្រោះមានឈ្មោះ រឿ​ន ពីសី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិទួលសាលា ឃុំជ្រុងពពេល ស្រុក​រំដួល ខេត្ដស្វាយរៀង ហើយ​អ្វី​គួរ​ឲ្យ​អាណិត​ទៀត​នោះ គឺ​នារី​រង​គ្រោះ​ទើបតែ​ភ្ជាប់ពាក្យ​បាន​០៣​ខែ និង​មាន​គម្រោង​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​។
ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បងប្អូន​កម្មករ​-​កម្ម​ការិ​នី ប្រមាណ​ជា​២០ ទៅ​៣០​នាក់ កំពុង​ឈរ ចាំ​រថយន្ត ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​រថយន្ត​ដឹក​កម្មករ ១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0377 ពណ៌​លឿង បើកបរ​ដោយបុរសម្នាក់ក្នុង​ល្បឿន​លឿន ខ្វះការប្រុងប្រយត្ន័បាន​បុក​ព​ន្នូ​ត​កាត់​ថ្នល់ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត ហោះ​ផ្លោង រេ​ចង្កូត​ឡើង​លើ​ចិញ្ចើមថ្នល់ បុក​រះ​ទៅ​លើ​កម្មករ​-​កម្ម​ការ​នី ដែល​កំពុង​ឈរ​ចាំ​រថយន្ត ហើយ​កិន​ពីលើ​នារី​ម្នាក់​ជាប់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​ខាងក្រោម​រថយន្ត និង​កម្មករ​-​កម្ម​ការ​នី ប្រមាណ​ជាង​១០​នាក់​ផ្សេង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់​និងស្រាល ចំណែក​រថយន្ត បាន​បុក​ផ្ទប់​ជាប់ និង​ដើមឈើ ទៅ​មុខ​លែង​រួច ។

ប្រភព​ដដែល​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថៅកែរ​បាន ដាក់​បទបញ្ជា មិន​អនុញ្ញាត​ឲ្យ​អ្នកបើករ​រថយន្ត ដឹក​កម្មករ​គ្រប់​ប្រភេទ បើកបរ​ក្នុង​ល្បឿន​លឿន​ទេ បើ​មានអ្នកបើកបរ​រថយន្ត​ណា​ម្នាក់ បើកលឿន ត្រូវ​ចាប់​ផាកពិន័យ ក៏​ប៉ុន្តែ​មុន​ពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់​ស្រាប់តែ​ជន​បង្ក បាន​បើករថយន្ត ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង ក្នុង​ល្បឿន​លឿន បាន​បុក​ព​ន្នូ​ត​កាត់​ថ្នល់ ក៏​ហោះ​ផ្លោងរេ​ចង្កូត​ទៅ​ខាងឆ្វេង បុក​រះ​កម្មករ​-​កម្ម​ការិ​នី តែម្ដង ។ ចំណែក​អ្នកបើកបរ​រថយន្ត គៀបជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត រង​របួសធ្ងន់ ។

អ្នកបើកបរ មានឈ្មោះ ប៉ុន សូនី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បើកបរ រស់នៅ ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​ម៉ុ​យ ដឹក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​ជី​ភូ ខ្លះទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ហើយ​អ្នកខ្លះ ដឹក​តាម​ម៉ូតូ ទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាប ដើម្បី​សង្គ្រោះ ។ ចំណែក​ស​ព​នារី​រង​គ្រោះ សមត្ថកិច្ច​បាន​ដឹក​តាម​រថយន្ត យក​ទៅ​ប្រគល់ជួនក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ច​ធ្វើការ​សនសន្និដ្ឋាន ថា មូលហេតុ​អ្នកបើកបរ​បើកក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័

បច្ចុប្បន្ន  រថយន្ត​ខូចខាត​ធ្ងន់ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕