Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

ប្រជាពលរដ្ឋក្នុងភូមិព្រៃស្នួលផ្តិតមេដៃប្តឹងឈ្មោះ សែន ឧត្តម ពីបទបរិហាកេរ្តិ៍និងញុះញង់អោយមានការរើសអើងទៅតុលាការសាលាដំបូងខេត្តតាកែវ

តាកែវ៖ តំណាងប្រជាពលរដ្ឋ១៨រូបក្នុងចំណោមប្រជាពលរដ្ឋជាង៧០ភាគរយក្នុងភូមិព្រៃស្នួល បានផ្តិតមេដៃប្តឹងបុគ្គលឈ្មោះ សែន ឧត្តម ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងគំរាមកំហែងប្រជាពលរដ្ឋក្នុងភូមិព្រៃស្នួលទៅតុលាការសាលាដំបូងខេត្តតាកែវហើយត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវកោះហៅអោយចូលខ្លួនតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ ។