Wednesday, February 5, 2025
Latest:
សន្តិសុខ​សង្គម

ល្បែងសុីសងមាន់ជល់ តាមអនឡាញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅភូមិ ត្រពាំងជ្រៃ ស្រុកកំពង់សៀម សមត្ថកិច្ចមូលដ្ឋាន មិនទាន់បង្រ្កាប!

កំពង់ចាម ៖ យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! មានទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ មួយកន្លែង របស់ក្រុមហ៊ុនអក្ស រ”A” កំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែងលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ នៅចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប ឬមួយម្ចាស់ក្រុមហ៊ុនបនល្បែងមួយនេះមានឥទ្ធិពលខ្លាំង។

ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ មិនខ្លាចញញឹតនិងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានឡើយ ដោយពលរដ្ឋសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននិងម្ចាស់ក្រុមហ៊ុនបនល្បែងមួយនេះត្រូវរូវគ្នាហើយមើលទៅទើបរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប ។

ប្រជាពលរដ្ឋលើកឡើងថា តើឯណាទៅពាក្យថា ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង០៧ចំណុចរបស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ បើនៅមូលដ្ឋានរបស់ពួកគាត់ពោរពេញទៅដោយទីតាំងបងល្បែងស៊ីសង។
ពលរដ្ឋបន្តថា ភាពអសន្តិសុខនៅមូលដ្ឋានរបស់ពួកគាត់អាចនឹងកើតមាន បទល្មើសផ្សេងៗដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរលួច ឆក់ប្លន់ ដើមចមសិតសឹងតែកើតចេញពីល្បែងស៊ីសង ។

ដូច្នេះហើយទើបជាពលរដ្ឋស្នើសុំដល់លោកអភិបាលខេត្តកំពង់ចាម លោកស្នងការខេត្តនិងលោកអធិការស្រុកកំពង់សៀម មេត្តាមានវិធានការបង្ក្រាប ទីតាំងបនល្បែងនេះផងដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង០៧ ចំណុចរបស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ជុំវិញនឹងការលើកឡើងនិងរាយការណ៍របស់ប្រជាពលរដ្ឋខាងលើអង្គភាពសារព័ត៌មានយើង នៅរសៀលថ្ងៃទី០៩ មករាឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកកំពង់សៀមតាមរយៈបណ្ដាញសង្គមតេឡេក្រាម តែលោកមិនទាន់ឆ្លើយតប អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សព្វផ្សាយបំភ្លឺជូនបើសិនមានការពន្យល់បកស្រាយណាមួយពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕