ល្បែងសុីសងមាន់ជល់ តាមអនឡាញខុសច្បាប់អក្សរ” A ” កំពុងបើកលេងយ៉ាងរលូន ស្រុកកំពង់សៀម អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនទាន់បង្រ្កាប!
កំពង់ចាម ៖ យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! មានទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ ខុសច្បាប់មួយកន្លែង របស់ក្រុមហ៊ុនអក្ស រ”A” កំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែងលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ នៅចំណុចភូមិ ផ្តៅ ឃុំ វិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនទាន់បង្ក្រាប។
ប្រភពដដែលបានឲ្យដឹងទៀតថា ទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ មិនខ្លាចញញឹតនិងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានឡើយ ពលរដ្ឋសង្ស័យថា ម្ចាស់ក្រុមហ៊ុនបនល្បែងស៊ីសងមួយនេះមានឥទ្ធិពលខ្លាំងហើយមើលទៅទើបអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប ។
ប្រជាពលរដ្ឋលើកឡើងថា តើឯណាទៅពាក្យថា ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង០៧ចំណុចរបស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ បើនៅមូលដ្ឋានរបស់ពួកគាត់ពោរពេញទៅដោយទីតាំងបងល្បែងស៊ីសង។
ពលរដ្ឋបន្តថា ភាពអសន្តិសុខនៅមូលដ្ឋានរបស់ពួកគាត់អាចនឹងកើតមាន បទល្មើសផ្សេងៗដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរលួច ឆក់ប្លន់ ដើមចមសិតសឹងតែកើតចេញពីល្បែងស៊ីសង ។
ដូច្នេះហើយទើបជាពលរដ្ឋស្នើសុំដល់លោកអភិបាលខេត្តកំពង់ចាម លោកស្នងការខេត្តនិងលោកអធិការស្រុកកំពង់សៀម មេត្តាមានវិធានការបង្ក្រាប ទីតាំងបនល្បែងនេះផងដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង០៧ ចំណុចរបស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕