Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្មេងស្រី២នាក់សង្ស័យជនមិនស្គាល់មុខរំលោភរួចសម្លាប់

កំពង់ឆ្នាំង៖ សាវណាស់ក្មេងស្រី០២នាក់ត្រូវបានឃាតក មិនស្គាល់មុខសម្លាប់រួចញាត់ចូលកេសឈើ ទុកចោលក្នុងផ្ទះ ក្រោយពីឪពុកមារបស់ក្មេងស្រីរង គ្រោះ បាត់ក្មួយ រួចបានដើររកក៏ប្រទះឃើញដេកស្លាប់ទាំងពីរនាក់។
ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១ព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨ នៅចំណុចផ្ទះ ជនរងគ្រោះ ស្ថិតនៅក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ឪពុកម្តាយក្មេងស្រីទាំងពីរនាក់ មិននៅផ្ទះជាមួយកូនទេ ដោយម្តាយទៅធ្វើការនៅ ភ្នំពេញ ចំណែកឪពុកទៅធ្វើការនៅប្រទេសថៃ កាល ពី​៣-៤ថ្ងៃមុនពេលកើតហេតុ ដោយទុកកូននៅតែ ២នាក់ តែបានផ្ញើ មីង មា នៅជិតខាង អោយជួយ មើល។ ចំពោះករណីឃាតកម្មខាងលើមិនបានដឹងថាកើតឡើងពីពេលណាទេ តែបានសង្ស័យថាកើត ឡើងតាំងពីយប់ថ្ងៃទី១៧ខែតុលាមកម្លេះ ដោយពុំមាន នរណាដឹងឡើយ។ លុះដល់ម៉ោង១១ព្រឹកឪពុកមារបស់ក្មេងស្រីទាំង២នាក់ ឈ្មោះ ភី វុទ្ឋី បាត់ក្មួយមិនឃើញ កើតសង្ស័យ ក៏តាមរក ហើយពេលឡើងលើផ្ទះ មិន ឃើញក៏បើកកេសឈើមើល ស្រាប់តែប្រទះឃើញក្មេងរងគ្រោះទាំងពីរនាក់ដេកស្លាប់យ៉ាងអាណោចអធម៌ សមត្ថកិច្ចបានសង្ស័យ ជាជំហ៊ានដំបូងថា ជា ករណី រំលោភហើយសម្លាប់បំបិទមាត់។

ក្មេងស្រីរងគ្រោះទាំង២នាក់ម្នាក់មានឈ្មោះ អុល លក្ខិណា អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជន នី អាយុ៧ ឆ្នាំ ទាំង២នាក់មានឪពុកឈ្មោះប្រាក់ ជា អាយុ៣៤ឆ្នាំ ម្តាយឈ្មោះ ជន នីតា អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពង់ធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវដើម្បីវែកមុខឃាតកដៃឆៅយកមកផ្ដន្ទាទោសតាមច្បាប់ ៕