Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តគ្លីនិកអុំ សារ៉ន បើកបញ្ច្រាស់ផ្លូវទៅបុករថយន្តចិនខូចខាតទាំងសងខាង

ភ្នំពេញ ៖ រថយន្តសាំយ៉ុងកែច្នៃធ្វើជារថយន្តសង្រ្គោះមួយគ្រឿងរបស់គ្លូនិក អុំ សារ៉ន នៅទីរួមខេត្តកំពង់ស្ពឺ ខណៈដែលវិលត្រឡប់ជូនអ្នកជម្ងឺដាក់មន្ទីរពេទ្យ នាទីក្រុងភ្នំពេញវិញ គោលបំណងបោលទៅគ្លីនិកវិញ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្សី បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ បោះពួយលឿនជ្រុលទៅបុករថយន្ត ជនជាតិចិន កំពង់បើកឆ្លងផ្លូវ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី មុខសណ្ឋាគារ យូ អេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស កែច្នៃធ្វើជារថយន្ត ដឹកអ្នកជម្ងឺ របស់គ្លីនិក អុំ សារ៉ន នៅទីរួមខេត្តកំពង់ស្ពឺ បើកបើកល្បឿនលឿន ទាំងពុំមានដឹកជនរងគ្រោះ ឬអ្នកជម្ងឺឡើយ បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ តាមផ្លូវសហព័ន្ធរុស្សីពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកក្បាលរថយន្ត កូរ៉ូឡា ពណ៌ខ្មៅ បើកបរដោយជនជាតិចិន កំពុងឆ្លងផ្លូវពីជើងទៅត្បូងបំណងបត់ឆ្ពោះទៅកើត បណ្តាលឲ្យរងខូចខាតខ្ទេចសងខាង រថយន្តកូរ៉ូឡាដាច់កាឡេ ។
តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តគ្លីនិកខាងលើ ឃើញបើកលើផ្លូវបញ្រ្ចាសទិសដៅចរាចរណ៍ បើកភ្លើងសញ្ញា បំពងសម្លេង ហំហាន ស្មានតែប្រញ៉ាប់ដឹកជនរងគ្រោះ ឬអ្នកជម្ងឺយកទៅសង្រ្គោះ ដល់បង្កបញ្ហាគ្រោះថ្នាក់ដល់អ្នកដទៃ ពិនិត្យ ឆែកមើលមែនទែន អត់មានអីផងនឹង តាមពិតឡានគាត់អាងសុីរ៉ែន ឃើញផ្លូវម្ខាងស្ទះចង្អៀត គាត់ចង់លឿន ទើបបើកបញ្ច្រាស ក្រោយពីដឹងរឿង ល្បិចកលរបស់អ្នកបើកបររថយន្តខាងលើ ធ្វើឲ្យប្រជាពលរដ្ឋ ងឿងឆ្ងល់ អ្នកបើកបររថយន្ត គ្លីនិកខាងលើ អត់ដែលចូលរៀន សាលាសង្រ្គោះ ឬមិនបានរៀនច្បាប់សង្រ្គោះ ទេឬ ? ឬមួយអាងតែឡានចាប់សុីរ៉ែន បើកបានអិញ្ចឹងទាំងអស់ឬ ? ។
រថយន្តខាងលើក្រោយបង្កគ្រោះថ្នាក់ សមត្ថកិច្ចចុះទៅអន្តរាគមន៍ យករថយន្តទាំង២គ្រឿងអៀបកៀនខាង ដើម្បីឲ្យនិយាយសម្របសម្រួលគ្នា ជាលទ្ធផល ភាគីរថយន្តបង្ក គ្លីនិក អុំ សារ៉ន ជួយចេញសង១០០ដុល្លា ថ្លៃខូចខាតភាគីម្ខាងទៀត ដើម្បីបញ្ចប់រឿង ៕