Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់បន្ទាប់ពីបង្កគ្រោះចរាចរណ៍ដកកាំភ្លើងខ្លី​វៃក្បាលជនរងគ្រោះហូរឈាមពេញមុខ

ភ្នំពេញ ៖​ មន្ត្ត្រីនគរបាលម្នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូបុកគេហើយដក​កាំភ្លើង​វាយអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញមុខ ហើយព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ​ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ ៖ ហេតុការណ៍ នេះបានបង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​៩និង៤០នាទីយប់ថ្ងៃ២៣ខែ​តុលា​ឆ្នាំ​២០១៨​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ត្រង់​ចំណុច​ស្ពាន​អាកាស​៧មករា​ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បើតាមប្រភព​នៅកន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនបង្ក ដែលគេ ស្គាល់ថាជានគរបាលប្រធានផ្នែកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ(ក៦) បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Honda PCX​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FY-7117 ពណ៌​ខ្មៅ​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពីជើងទៅត្បូងជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​Honda dream សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FI-3685​ជាមួយជនរងគ្រោះ លុះ​មក​ដល់​ចំណុច​​កើតហេតុខាងលើម៉ូតូជនបង្ក​PCX ​បាន​គៀរ​ម៉ូតូ​ជនរងគ្រោះបណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់​បែកកាបាំងមួយចំហៀង បន្ទាប់មកជនបង្កមិនបានឈប់ដោះស្រាយគ្នានោះទេ ដោយបានបន្ថែម​ល្បឿនបើក រត់គេចទៅមុខ ​ចំណែក​ជន​រង​គ្រោះ​វិញ​បាន​លើក​ម៉ូតូជិះ​ដេញ​តាម​រហូត​មក​ដល់​ការ៉ាស់​សាំង​តេលា​ក្បែរ​មន្ទីរពេទ្យ​អរុណរះ​តាមបណ្ដោយផ្លូវ២៧១ជន​រង​គ្រោះ​បាន​តាម​ទាន់​ហើយបានប្រទួសសារាយគ្នាបង្កជាហិង្សាដកកាំភ្លើង​​ខ្លី​មក​វាយ​លើជន​រង​គ្រោះ​​បណ្ដាល​ឲ្យ​បែកក្បាលហូរ​ឈាម​ពេញ​មុខ​។

ក្រោយពីបង្កហិង្សារួចជនបង្កបានឲ្យលុយទៅជនរងគ្រោះចំនួន២០០ដុល្លាដើម្បីបញ្ចប់រឿង រួចបាន បន្តដំណើរទៅចូលផ្ទះមួយកន្លែងនៅចំណុចបូរីសឡាតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌ សែនសុខ ស្រាប់តែផ្អើលដល់កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយផ្ទាល់ពីលោក ហួរ ម៉ែងវ៉ាង អធិការ នគរបាលខណ្ឌសែនសុខចុះមកអន្តរាគមន៍ដល់ផ្ទះនិងឃាត់ខ្លួនជនបង្កនិងដកហូតបានអាវុធខ្លីមួយដើមភ្លាមៗផងដែរ។ បន្ទាប់មកសមត្ថកិច្ច​បាននាំខ្លួនជនបង្កនិងជនរងគ្រោះមកអធិការ​ដ្ឋាននរបាលខណ្ឌសែនសុខ ដើម្បីសាកសួរចាត់ការបន្ត ៕