Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនទំនើង៤នាក់ដែលវាយរថយន្តមន្ត្រីនគរបាល

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិន៤នាក់ បន្ទាប់ ពីក្រុមពួកគេបានធ្វើសកម្មភាពយកដំបងដែកនិងកាំបិត វាយរថយន្ត១គ្រឿងរបស់មន្ត្រីនគរបាលខេត្តព្រះសី ហនុដែលកំពុងបើកបរតាមផ្លូវខូចខាតយ៉ាងដំណំ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅចំណុចមុខ កាសុីណូឌូលី ស្ថិតនៅក្រុមទី ១៤ភូមិ៤ សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីបានទទួលដំណឹងថា មានករណីជនជាតិចិនមួយក្រុមបានដើរវាយរថយន្តនៅតាមផ្លូវភ្លាមៗនោះ កម្លាំងជំនាញផែននគរបាល ព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ និងកម្លាំងការិយាល័យ នគរ បាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើត ហេតុ និងធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ យក មកស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់៖ទី១-ឈ្មោះ FU SONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ QING ZHEG GUO ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ YANG FEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ ZHANG HUI ZHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងដកហូតបានរួមមាន ៖ កាំបិតប័ងតោ ចំនួន ២ដើម, ដំបងដែកទីប ចំនួន ៥ដើម, រថយន្តចំនួន ១គ្រឿង ម៉ាក GREATWALL ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AG-9743 ។ ដោយឡែកជនរងគ្រោះមានគ្នា ៤នាក់ ៖ ទី១-ឈ្មោះ ប៉ាន បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម១៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ ហង្ស ស៊ន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខ របរមន្រ្តីនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ សុន ស៊ី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ គង់ សៅ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យរថយន្ត ១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ ស ស្លាកលេខ ភ្នំពេញ 2AP-2876 បែកកញ្ចក់មុខ ១ផ្ទាំង, កញ្ចក់ចំហៀងផ្នែកខាងឆ្វេង១ផ្ទាំង, កញ្ចក់មើលក្រោយ ១ផ្ទាំង និងមានស្នាមកំពិតរលាត់ថ្នាំ ជាច្រើនកន្លែងទៀត ប៉ុន្តែជនរងគ្រោះទាំង៤នាក់ មិនមានរងរបួសអ្វីនោះទេ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សាកសួរនិងកសាងសំណុំរឿងបញ្ជួន ទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕