Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់!ស្ត្រីម្នាក់ប្ដីចេញទៅធ្វើការឆ្ងាយឈឺ ពោះឆ្លងទន្លេនៅចញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ៖ ពិតជាគួរឲ្យអាសូរណាស់ស្ត្រីម្នាក់បានដេកឈឺពោះឆ្លងទន្លេចេញបានតែក្បាលទារកនៅក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋគួរឲ្យសង្វេកពន្ធពេក
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅចំណុចសំយ៉ាបផ្ទះប្រជាពលរដ្ឋតាមបណ្ដោយផ្លូវលេខ១៥កែងផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ស្ត្រីដែលឈឺពោះឆ្លង ទន្លេមិនរួចខាងលើនេះ មានទីលំនៅផ្ទះជួលពីរនាក់ប្ដី នៅក្បែរកន្លែងកើតហេតុ តែពួកគាត់មិនស្គាល់ឈ្មោះច្បាស់របស់ស្ត្រីឆ្លងទន្លេខាងលើនោះទេ គ្រាន់តែធ្លាប់លឺប្ដីរបស់គាត់ហៅថា ( ប្រពន្ធសង្វិត ) ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅយប់កើតហេតុ ប្ដីរបស់ស្ត្រីខាងលើ បានចេញទៅធ្វើការឆ្ងាយ ដោយទុកប្រពន្ធឲ្យដេកផ្ទះម្នាក់ឯងទាំងគាត់ដល់ថ្ងៃឆ្លងទន្លេ ។ ហើយនៅពេលដែរស្ត្រីរូបនោះឈឺពោះឆ្លងទន្លេក្នុងបន្ទាប់ ក៏មានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយដឹករូបគាត់ដែរ តែដោយសារយូរពេក អ្នកជិតខាងក៏បីស្ត្រីរូបនោះចេញមកក្រៅដើម្បីបញ្ចូនទៅមន្ទីពេទ្យតែដោយសារសន្ថានភាពរបស់ស្ត្រីរូប នោះបានបែកទឹកភ្លោះ អ្នកដែលបីរូបគាត់ក៏បានដាក់រូបគាត់ចុះនៅចញ្ចើមផ្លូវក្រោមសំយាបផ្ទះប្រជាបលរដ្ឋ រួចស្ត្រីរូបនោះក៏សម្រាលចេញបានក្បាលទារកតែម្ដង ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលនោះប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន និងរថយន្តមន្ទីរ ពេទ្យរដ្ឋ អស់រយះពេលជិតកន្លះម៉ោងទើបមានរថយន្ត សង្គ្រោះបន្ទាន់របស់មន្ទីពេទ្យកាល់ម៉ែត្រចុះមកដឹកស្ត្រីដែលឆ្លងទន្លេមិនចេញរូបនោះទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះ ។
នៅក្នុងហេតុការណ៍នោះ មានមតិប្រជាពលរដ្ឋជា ច្រើនបានរិះគន់ទៅលើរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជនយ៉ាងខ្លាំង ដោយរថយន្តសង្គ្រោះទាំង នោះគឺដឹកអ្នករងគ្រោះចង់បានតែប្រាក់ប៉ុណ្ណោះដោយ ដឹងថាសន្ថានភាពជនរងគ្រោះខ្វះខាត និងទំនងក្រខ្សត់ គឺមិនចេញរថយន្តមកដឹកទេ តែបើករណីគ្រោះថ្នាក់ ចរាចរណ៍តាមផ្លូវវិញ គឺដណ្ដើមបើកប្រដេញគ្នាដូចអ្នក ប្រណាំងរថយន្តអញ្ចឹង ព្រោះបានសេវាច្រើន រីឯ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យរដ្ឋ គឺអាងតែ រថយន្តសង្គ្រោះបន្ទាន់ឯកជនចុះទៅដឹកតែប៉ុណ្ណោះ ព្រោះយល់ថាចុះទៅដឹកអ្នកជំងឺមិនសូវបានប្រាក់ផ្ទាល់ខ្លួននោះទេ ៕