Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ម្ចាស់ទីតាំងណេតe888កុំព្យូទ័របង្កប់ល្បែងសុីសងជា នណាទើបអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យមិនហ៊ានបង្ក្រាប

ភ្នំពេញ៖ ប្រហែលជាម្ចាស់ទីតាំងហាងអុីធរណេត យី ហោ e888កុំព្យូទ័រ ដែលកំពុងបង្កប់ល្បែងសុីសង ភ្នាល់គ្រប់ប្រភេទនេះមានអំណាចខ្លាំងជាងលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌមានជ័យហើយ មើកទៅ ទើបមិនមានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបសោះ បណ្ដោយអោយបើកលេង២៤ម៉ោងលើ២៤ម៉ោងកើតបទល្មើស លួចឆក់ ប្លន់ស្ទើររាល់ថ្ងៃ។
. . ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលជាអំណាចរបស់ម្ចាស់ទីតាំងដែលកំពុងបើកល្បែងសុីសងខុសច្បាប់នេះធំជាងលោក ពេជ្យ កែវមន្នី អភិបាលខណ្ឌមានជ័យ និងលោក តេង សុីណូ អធិការនគរបាលខណ្ឌហើយទៅ ទើបលោកទាំងពីរមិនហ៊ានបញ្ជារកម្លាំងអោយចុះបង្ក្រាបដោយទុកអោយមានបនល្បែងខុសច្បាស់កើតមានក្នុងមូលដ្ឋានរបស់ខ្លួននិងកើតបទល្មើសស្ទើររាល់ថ្ងៃបែបនេះ។
. ប្រជាពលរដ្ឋបានបន្តថា បើអាជ្ញាធរមានសមត្ថកិច្ចរវល់តែខ្លាចអំណាចក្រុមបើកល្បែងសុីសងខុសច្បាប់ទាំងនេះ តើអោយពួកគាត់សង្ឃឹមអ្នកណា តើឯណា ទៅគោលនយោបាយភូមិឃុំសុវត្តិភាព ដែលរាជរដ្ឋាភិបាលដាក់អោយ បើបទល្មើសកើតមានស្ទើរតែរាល់ថ្ងៃបែបនេះ។
. ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាមានចំណាត់ការលើទីតាំងបង្កប់ល្បែងសុីសងទាំងនេះផងព្រោះបទល្មើសចោរលួច ចោរឆក់ច្រើនណាស់។
. បញ្ជាក់៖ ទីតាំងនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕