Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់បោកប្រាក់តាមវីង

កំពង់ចាម៖ កម្លាំងសមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងស្នងការដ្ឋានខេត្តកំពង់ចាមឃាត់ ខ្លួនជនសង្ស័យចំនួន០៦នាក់ដែលប្រើល្បិចបោកលុយតាមវីង ៖ ហេតុការណ៍ឃាត់ខ្លួននេះធ្វើនៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៨នៅស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន នោះរួមមាន៖ ទី១៖ មានឈ្មោះ សាន វណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ ចាន់ ការាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣ឈ្មោះ ណា ប៉ូលី ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ទី៤ឈ្មោះ អាស អារីវ៉ាន់ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ឥស្លាម ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានី ភ្នំពេញ ទី៥ឈ្មោះ លឹម សុខហេង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៣៧៤ ភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៦ឈ្មោះ សាង សុភាព ភេទស្រី អាយុ៣៥ឆ្នាំជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលម្តុំផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការ មន រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ឆបោកប្រាក់តាមវីង ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ត្រូវបាន ប្រគល់ឲ្យទៅស្នងការដ្ឋានខេត្តកំពង់ចាមដើម្បីសាក សួរនិងកសាងសំណុំរឿងចាត់ការបន្តនិតិវិធីតាមច្បាប់៕