កន្លែងជល់មាន់ផ្លូវស្ទឹងហាវស្ពានលេខ៦បើកលេងធ្វើប្រងើយសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ
ព្រះសីហនុ៖ ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងកំពុងបើកលេងយ៉ាងរលូនដោយមិនរំខានដល់អាជ្ញាធរ មានសមត្ថកិច្ច មូលដ្ឋានឡើយ ដែលទីតាំងនោះនៅតាមបណ្ដោយផ្លូវស្ទឹងហាវចំណុចស្ពានលេខ៦បត់ចូល ក្នុងឆ្លងផ្លូវរថភ្លើង ស្ថិតក្នុងភូមិខ៣ឃុំសំរុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមសេក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងមួយនេះបានបើកលេងយ៉ាងគគ្រឹកគគ្រេងយ៉ាងអាណាធិបតេយ្យ បង្កភាពអសន្តិសុខដល់ភូមិឃុំរបស់ពួកគាត់ បណ្ដាលឲ្យមានការព្រួយបារម្មណ៍ខ្លាចកើតមានចោរលួច ចោរប្លន់។ល។
ប្រជាពលរដ្ឋបានសូមណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមេត្តាចុះត្រួតពិនិតទប់ស្កាត់និងបង្ក្រាបទីតាំងមួយនេះផងដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។ ជាពិសេសសូមលោកស្នងការខេត្តមេត្តាមានវិធានការផង ៕