បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ធ្លាក់ជង្ហុកដួលបោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូធ្លាក់ជង្ហុកដួលអូសជាច្រើនម៉ែត្របោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង ចោលប្រពន្ធនិងតូច២នាក់គួរឲ្យសង្វេក
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយការមិន ប្រយត្ន័ខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅ ចំណុចមុខការ៉ាសសាំងPTT ក្បែរក្រុមហ៊ុនស្រាបៀរអង្គរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ លៀម ទួន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកខ្វៃជ្រូក នៅភូមិ៩ សង្កាត់ ទឹក ល្អក់៣ ខណ្ឌទួលគោក ស្នាក់នៅផ្ទះជាមួយប្រពន្ធ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-3713ដោយមិនបានពាក់មួយសុវត្ថិភាពធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ជង្ហុកដួលអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះបោកក្បាលនិងថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ។ បន្ទាប់មក ប្រជាពលរដ្ឋឃើញហេតុការបានរាយកាទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងទៅ សាច់ញាត្តិក្រុមគ្រួសារសព មកដល់បានស្រែក ទ្រហោយំឱបសពជនរងគ្រោះគួឲ្យសង្វែក។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានចុះទៅដកហូតម៉ូតូយកទៅរក្សាទុកបណ្ដោះអាសន្ន និងធ្វើកោសល្យវិច័យសព រួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី៕