អគ្គិភ័យឆាបឆេះរោងចក្រផលិតក្រដាសស្នោរក្បែរវត្តពោធិញ្ញាណសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល
ភ្នំពេញ៖ រោងចក្រផលិតក្រដាសស្នោរ(យីហោសាន់នី) ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាននិង ក្រុមអន្តរាគមន៍ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយ អន្តរាគមន៍បាញ់ពន្លត់
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាស ពីវេលាម៉ោង០៣និង០០នាទីរសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨ នៅក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកម្មកររោងចក្រផលិតក្រដាស ស្នោ នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានជាងផ្សារដែកបានមកផ្សារ ដែកក្នុងរោងម៉ាសុីនផលិតក្រដាស ដោយរោងម៉ាសុីននោះមានសុទ្ធតែប្រេងផងដែរ ហើយខណៈពេល ដែលកំពុងផ្សារជាងមិនបានប្រយត្ន័សង្ស័យធ្លាក់ផ្កាភ្លើង ចំកន្លែងប្រេង ក៏មានផ្សែងហុយចេញយ៉ាងខ្មួលខ្មាញ់ចេញជាអណ្ដាតភ្លើងឆាបឆេះតែម្ដងធ្វើឲ្យជាងដែក ក៏ដូចជាកម្មករផលិតក្រដាសស្នោរខាងលើ នាំគ្នារត់ចេញពីក្នុងរោងចក្រ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ ដោយមាន រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់ផងដែរ ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ គេសង្កេតឃើញមានវត្តមានលោក តេង សុីណូ អធិការនគរបាលខណ្ឌមានជ័យ បានចុះទៅបញ្ចារដោយផ្ទាល់និងមាន ការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបមកធ្វើការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើយ៉ាងញ៉ាប់ដៃ ញ៉ាប់ជើង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់១៦ គ្រឿង ក្នុងរយះពេល១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ ។ ហើយក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចក៏បានសន្និដ្ឋានថា បណ្ដាលមកពីផ្សារដែកខ្វះការប្រុង ប្រយ័ត្ន បណ្ដាលឲ្យឆាបឆេះ តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈក្នុងរោងចក្រមួយចំនួនធំក្តែប៉ុណ្ណោះ ៕