សាកសពដែលលិចទូកនៅស្រុកស្អាង៣នាក់បានរកឃើញអស់ហើយ
កណ្តាល៖ ហេតុការណ៍សោកនាកម្មមួយគួរអោយ សោកស្តាយ បណ្តាលអោយមនុស្សមួយគ្រួសារបាន លិចទូកកណ្តាលទន្លេរ សង្គ្រោះបានពីនាក់ និងបាត់ ខ្លួនបីនាក់ ខណៈកូនៗបបួលគ្នាជិះទូកដើរលេង។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៨ វេលា ម៉ោង០២និង០០នាទីរសៀល មានហេតុការលិចទូក នៅក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ហើយបានលិចបាត់ខ្លួន៣ នាក់ដែលជនរងគ្រោះទាំង៣នាក់មានឈ្មោះ៖
ទី០១ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ ទី០២ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ ទី០៣ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ(អ្នកទាំង៣នាក់ជាបងប្អូនបង្កើត)ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្ដាល ។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើត ហេតុខាងលើ ឈ្មោះ រិន មករា(ជនរងគ្រោះ) និងមិត្តស្រី(ជាសង្សារ)ឈ្មោះ(មិនស្គាល់)ទើបមករស់នៅក្នុងផ្ទះរបស់ខ្លួន បានចំនួន០៣ថ្ងៃមកហើយ បានបបួលគ្នាជិះទូកលេង(តាមដងទន្លេបាសាក់)ដោយពួកខ្លួនមិនចេះបញ្ឆេះម៉ាស៊ីនបើកបរទូក ឈ្មោះរិនមករា (ជនរងគ្រោះ) បានហៅឪពុករបស់ខ្លួនឈ្មោះ មួងរិន អាយុ៤០ឆ្នាំ មកបញ្ឆេះម៉ាស៊ីនបើកបរទូក ជូនពួកខ្លួន ដើរលេង ហើយឈ្មោះមួង រិន ក៏បានហៅកូនស្រីបង្កើតរបស់ខ្លួនចំនួន០២នាក់ទៀត ឈ្មោះ រិន ស្រីអូន និងឈ្មោះរិន ស្រីរ័ត្ន ឡើងជិះទូកលេងជាមួយខ្លួនដែរ ។ ពេលដែលទូកបានបើកឃ្លាតចេញពីច្រាំងទន្លេ
បានចម្ងាយប្រវែងប្រហែល៤០ម៉ែត្រស្រាប់តែមានខ្យល់បក់ខ្លាំងបណ្ដាលអោយទូកលិចតែម្ដង ដោយមានការបង្ហើយហៅជួយពីពួកជនរងគ្រោះ ពេលនោះមានឈ្មោះវ៉េត ចាន់ភារុនភេទប្រុស បានហែលទឹកកាន់កាដុងទៅជួយ ពេលហែលទៅដល់ចំនុចកើតហេតុ ឈ្មោះ វ៉េត ចាន់ភារុន បានចាប់ដៃឈ្មោះ មួង រិន អោយស្រវ៉ាតោង កាដុងជាមួយខ្លួន ហើយក៏មានទូកចំនួន០១គ្រឿងទៀតបានអ៊ុំមកពីខាងត្រើយឃុំកោះអន្លងចិន មកជួយធ្វើការសង្គ្រោះ បានឈ្មោះ(មិនស្គាល់)ភេទស្រី១នាក់ទៀត ចំនែកជនរងគ្រោះចំនួន០៣នាក់ទៀតមានឈ្មោះ រិន មករា ភេទប្រុសឈ្មោះ រិន ស្រីអូន ភេទស្រីឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី បានលិចលង់នៅក្នុងទឹកទន្លេ ជាមួយទូក បាត់ឈឹងតែម្ដង។
ក្រោយមកសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការស្វែងរកជនរងគ្រោះរហូតដល់វេលាម៉ោង១២ និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣១ តុលា ឆ្នាំ ២០១៨ នេះសាកសពត្រូវបានរកឃើញទាំង០៣នាក់ ហើយ ៕