Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឯកឧត្តមអភិបាលខេត្ត​​​​កំពង់ឆ្នាំង ព្រមទាំងមន្រ្តីរាជការបានអញ្ជេីញគោរពវិញ្ញាណក្ខ័ន្ធសពលោក​ ជឹម យ៉េត អភិបាលរងស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ២ខែឧសភាឆ្នាំ២០១៨ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមលោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមមរណៈទុក្ខ​ និងរំលែកទុក្ខជាមួយគ្រួសារសពលោក ជឹម យ៉េត និង គោរពវិញ្ញាណក្ខ័ន្ធសព នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ជឹម យ៉េត បានចូលបំរើការងារនៅឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន ជាអភិបាលរងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ លោកជឹម យ៉េត ចាប់ផ្តើមមានជំងឺ រោគាពាធ ហើយក្រុមគ្រួសាររបស់លោកបានខិតខំប្រឹងប្រែងយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញនិងក្រៅប្រទេស នៅតែមិនអាចជួយសង្រ្គោះជីវិតលោកបានឡើយ ។
មកដល់ ម៉ោង២និង៤០នាទីទេីបភ្លឺថៃ្ងទី២ ខែឧសភាឆ្នាំ២០១៨ លោកបាទទួលមរណៈភាពក្នុងជន្មាយុ៥៦ឆ្នាំដោយទុក អោយក្រុមគ្រួសារ និងមន្រ្តីរួមការងារមានទក្ខុក្ក្រៀមក្រំ
និងសោកស្តាយជាទីបំផុត។

នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវការចូលរួមមរណៈទុក្ខ និង ចូលរួមរំលែកទុក្ខ និង សោកស្តាយជាមួយក្រុមគ្រួសារសពលោក ជឹម យ៉េតពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា និង ជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន សម្តេចនិងឯកឧត្តមតែងតែគិតគូរពីសុខទុក្ខក្រុមគ្រួសារ របស់មន្រ្តីរាជការ និង គុណបំណាច់ដែលបានលះបង់កំលាំងកាយចិត្តបំរើជាតិមាតុភូមិ ដោយកន្លងមកថ្នាក់ដឹកនាំទាំងអស់មិនដែលបោះបង់ចោលម្តងឡេីយ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានបន្តទៀតថា៖ ក្នុងនាមមន្រ្តីរាជការទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកជឹម យ៉េតនិង សូមសំដែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតរបស់លោក និងសូមឧទ្ទិសសុំអោយដួងវិញ្ញាណក្ខ័ន្ធជឹម យ៉េត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱការនោះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត
កំពង់ឆ្នាំង បាននាំយកថវិកាឯកឧត្តមផ្ទាល់ថវិកាឯកឧត្តម
បណ្ឌិតអ៊ុករ៉ាប៊ុននិង ថវិការបស់មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ចូលរួមបុណ្យជាមួយគ្រួសារសពលោកជឹម យ៉េត សរុបចំនួន២.៥០០.០០០រៀលផងដែរ។

ភរិយាសព លោកស្រី លន់​​​​ គឹមនី ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេច ឯកឧត្តមបណ្ឌិតឯកឧត្តមអភិបាលខេត្ត លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមបុណ្យសពប្តីលោកស្រី។លោកស្រីលន់គឹមនីព្រមទាំងក្រុមគ្រួសារបានបួងសួងដល់ទេវតាឆ្នាំថ្មីតាមជួយថែរក្សាសម្តេចឯកឧត្តមលោកជំទាវលោកលោកស្រីប្រតិភូទាំងអស់សូមមានសុខភាពល្អនិងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕