ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ក្នុងផ្ទះស្អុយរលួយបង្កការភ្ញាក់ផ្អើលទាំងព្រឹក
កណ្ដាល៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសចំណាស់ម្នាក់ដេកស្លាប់ក្នុងផ្ទះស្អុយរលួយបង្កការភ្ញាក់ផ្អើលទាំងព្រឹក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០០ នាទីព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨ ងៃទី១១.០៥.២០១៨នៅ
ចំណុចភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សាកសពជនរងគ្រោះមាន ឈ្មោះ កន គីម ភេទប្រុសអាយុ៦០ឆ្នាំមុខរបរ កសិករ(វិកលចរិត)រស់នៅភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
យោងតាមប្រភពពីប្រជាពលរដ្ឋឈ្មោះ ផាត់ ប៊ុនធឿនដែល រស់នៅក្បែខាងបានឲ្យដឹងថានៅថ្ងៃទី០៧ខែឧសភាឆ្នាំ ២០១៨បានឃើញជនរងគ្រោះដើរចូលក្នុងផ្ទះដោយហើយបាត់រហូតដោយមិនមានអ្នកចាប់អារម្មណ៍ព្រោះជនរងគ្រោះនៅផ្ទះតែម្នាក់ឯង។លុះដល់វេលាម៉ោង០៩៖០០នាទីព្រឹកថ្ងៃ កើតហេតុដោយមានធុមក្លិនស្អុយសង្ស័យក៏បានមកអឺតមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងផ្ទះស្អុយ រលួយភ្លាមៗរូបគាត់បានរាយការណ៍ទៅសមត្ថកិច្ច ហើយបន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចបានចុះមកធ្វើកំណត់ ហេតុនិងពិនិត្យធ្វើកោសល្យវិច្ឆ័យទៅលើសាកសពរួចបាន បញ្ជាក់ថា សាកសពមានសភាពហើមស្អុយរលួយ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ សង្ស័យខ្យល់(គ)។
ក្រោយពេលពិនិត្យធ្វើកោសល្យវិច្ឆ័យរួចសមត្ថកិច្ចបាន ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕