Tuesday, November 26, 2024
Latest:
ព័ត៌មាន​ជាតិ

កម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិការំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង

ភ្នំពេញ ៖ ៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការដណ្តើមបានឯករាជ្យសម្រាប់កម្ពុជានៅមុខព្រះបរ មរាជវាំងដោយមានការចូលរួមពីមហាជន និងការដើរព្យុះហយាត្រាផ្សេងទៀត។ នេះគឺជាការប្រារព្ធបុណ្យ ឯករាជ្យជាតិកម្ពុជាប្រកបដោយមោទនភាព និងស្ថិតនៅក្នុងបរិបទកម្ពុជា ពោរពេញទៅដោយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងពលរដ្ឋខ្មែរពោរពេញទៅ ដោយសេចក្តីសុខ និងប្រទេសជាតិពោរពេញទៅដោយ ការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះ ពលរដ្ឋខ្មែរក៏មិនអាចនឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសប្បាយរីករាយបានឡើយ។ ម្យ៉ាងទៀតប្រសិនបើអង្គការចាត់តាំងនយោបាយរបស់បដិវត្តន៍ពណ៌ មានវត្តមាននៅកម្ពុជា និងប៉ុនប៉ងបំផ្លាញជាតិ និងប្រជាជនកម្ពុជា នោះក៏កម្ពុជាមិនប្រាកដថា មានទាំងស្ថិរភាពនយោបាយ និងប្រជាពលរដ្ឋមានសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តនោះដែរ។

តាមពិតទៅ សន្តិភាពពេញលេញដែលកម្ពុជាមានសព្វថ្ងៃនេះ គឺជាស្នាដៃ និងការប្រឹងប្រែងដឹកនាំបញ្ចប់សង្គ្រាម តាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពពេញលេញនៅកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅវិមានសន្តិភាពថា៖ «ការញុះញង់ដើម្បីបំផ្លាញសុខសន្តិភាពមិនត្រូវអត់ឱននោះទេ។ ការធ្វើរដ្ឋប្រហារតាមយោធា ក៏ដូចជាតាមវិធីផ្សេងៗ ដែលមិនមែនជាដំណើរការប្រជាធិបតេយ្យមិនអាចអត់ឱនឲ្យបាននោះឡើយ។

ចង់នរណាថាយ៉ាងម៉េចឲ្យខ្ញុំក៏ថាទៅប៉ុន្តែអ្នកដែលថាឲ្យខ្ញុំក៏បានទទួលប្រយោជន៍ពីនយោបាយរក្សាសុខសន្តិភាពរបស់ខ្ញុំនេះផងដែរ»។ ពលរដ្ឋខ្មែរទាំងអស់ពិតជាបានមើលឃើញពីជម្រៅចិត្តដ៏ស្មោះសចំពោះជាតិ សាសនា និងព្រះមហាក្សត្ររបស់រដ្ឋបុរសកម្ពុជាម្នាក់នេះដែលបានយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃនៃរបបវាលពិឃាតខ្មែរក្រហម និងខិតខំនាំយកសន្តិភាពពេញលេញជូន ប្រទេសជាតិខ្មែរ ដែលទទួលរងគ្រោះដោយឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងប្លុកសេរី និងប្លុកកុម្មុយនិស្ត និងសង្គ្រាមហែកហួរគ្នារវាងខ្មែរនិងខ្មែរ។

គេអាចបង្កើតភ្នក់ភ្លើងសង្គ្រាមតែមួយប៉ព្រិចភ្នែក ប៉ុន្តែគេត្រូវតែ ចំណាយពេលរាប់សិបឆ្នាំដើម្បីពន្លត់វាវិញ និងត្រូវចំណាយថវិកា ពេលវេលាដើម្បីកសាងប្រទេសជាតិឡើងវិញ។ ហេតុដូច្នេះហើយបានជាស្ថាបនិកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារសន្តិភាពដែល កម្ពុជារកបានដោយលំបាកនេះ ឱ្យបានគង់វង្សស្ថិតស្ថេរជាដាច់ខាតទោះបីជាក្នុងតម្លៃណាក៏ដោយ ព្រោះថាទម្រាំនឹងបានសន្តិភាពក្នុងដៃ មានការលះបង់ នូវជីវិតពលរដ្ឋខ្មែរជាច្រើនសែនលាននាក់។

ឯករាជភាពជាតិដែលខ្មែរទទួលបានពីបារាំងគឺជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ហើយពលរដ្ឋខ្មែរត្រូវការពារឱ្យខាងតែបាននូវឯករាជ្យជាតិនេះ ដោយមិនអនុញ្ញាតឱ្យជនណាម្នាក់យកឯករាជភាព ជាតិនៃប្រទេសកម្ពុជាទៅដាក់ក្រោមបាតជើងបរទេស និងបំផ្លាញឯករាជ្យ បូរណភាពដែនដីនិងអធិបតេយ្យ ជាតិឡើយ។ បច្ចុប្បន្ននេះ ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកដឹកនាំដោយ សម រង្ស៊ី និងកូនស្រីកឹម សុខា គឺ កឹម មនោវិទ្យា បានកំពុងបំផ្លាញឯករាជភាពជាតិខ្មែរនេះដោយបានលុតជង្គង់ឱនក្បាលបម្រើមហិច្ឆ តាបរទេសមួយចំនួន ដើម្បីបំពេញមហិច្ឆតាអំណាចផ្ទាល់ខ្លួននិងបក្ខពួកមួយក្តាប់តួចរបស់ខ្លួន។ ពួកគេបានអំ ពាវនាវឱ្យបរទេសឈប់ផ្តល់ជំនួយដល់កម្ពុជា ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជាដែលជា ទង្វើបំផ្លាញជាតិ និងប្រឆាំងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

សមិទ្ធផលដ៏មហោស្ចារ្យរបស់ក្រុមជនក្បត់ ជាតិទាំងនេះដែលតបស្នងវិញសម្រាប់ជាតិ និងប្រជាជនកម្ពុជានោះ គឺការនាំឱ្យខ្មែរបែកបាក់ចំណងសាមគ្គី ធ្វើឱ្យចៅហ្វាយបរទេសរបស់ពួកគេប្រមាថខ្មែរសព្វបែបយ៉ាង និងព្រមានដាក់សម្ពាធនយោបាយ និងទណ្ឌ កម្មសេដ្ឋកិច្ច ឬផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដល់ទំនិញកម្ពុជាដែលនាំចូលទៅសហភាពអឺរ៉ុបថែមទៀត។ ទង្វើដ៏ ស្មោគគ្រោករបស់ពួកគេមិនត្រូវអត់ឱនបានឡើយ ហើយជនដែលបានឃុបឃិតនឹងបរទេសរៀបចំផែនការ បដិវត្តន៍ពណ៌បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាដូចជា កឹម សុខា គួរត្រូវកាត់ទោសចំពោះមុខ ច្បាប់មិនអាចលើកឡើងទម្លាក់បទចោទប្រកាន់ និងដោះលែងជនក្បត់ជាតិរូបនេះឱ្យមានសេរីភាពបានទេ។ អ្នកសមគំនិតផ្សេងទៀតក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ កម្ពុជាប្រារព្វទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៥ នៅពេលនេះ គឺស្ថិតក្នុងបរិបទមួយដែលកម្ពុជា បានបង្ហាញភាពចាស់ទុំទាំងផ្នែកនយោបាយ ការទូត ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកំណើនផ្នែកសេដ្ឋកិច្ចទៅដល់ពិភពលោក និងប្រាប់ពិភពលោកថាកម្ពុជាគឺជារដ្ឋឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដី មានសិទ្ធិពេញលេញក្នុងការចាត់ចែងវាសនាជាតិរបស់ខ្លួន និងមិនត្រូវបន្តព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ទៀតឡើយ។

កម្ពុជានៅពេលនេះបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិក្រោមបរិយាកាសវិជ្ជមាន និងមោទនភាព។ មោទនភាពតាមរយៈ៖ ទី១) ពលរដ្ឋខ្មែរជាង ៨៣% ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៨,៣លាននាក់បានអញ្ជើញទៅបោះឆ្នោត ហើយពលរដ្ឋ ៧៧% បានជ្រើសរើសគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសការពារសន្តិភាព និងការអភិវឌ្ឍ និងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទី២) កម្ពុជាត្រូវបានទទួលស្គាល់ថាបានដើរតួនាទីសំខាន់នៅក្នុងតំបន់ និងនៅលើពិភពលោកតាមរយៈតួនាទីជា ច្រើនដែលកម្ពុជាទទួលបាន ហើយទំនាក់ទំនងការទូតជាមួយប្រទេសនានាគឺធ្វើឡើងក្នុងភាពជាដៃគូដោយ ស្មើសិទ្ធិនិងស្មើភាព។

ភាពជោគជ័យនៃបេសកកម្មការទូតក្រោយការរៀបចំបង្កើតរាជរដ្ឋាភិបាលអាណត្តិទី ៦ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅប្រទេសប៊ែលហ្ស៊ិក រហូតដល់ទទួលបានការទុកចិត្ត និងការសម្រេចជាឯកច្ឆន្ទពីសមាជិកឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ ២០២០ ថែមទៀត និងកិច្ចប្រជុំនៅប្រទេសស្វីសជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើនទៀត។ ទី៣) កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ពីស្ថាប័នធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីថាសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០១៨ នៅតែមានកំណើនខ្ពស់ប្រមា ណ ៧% ក្នុងមួយឆ្នាំ។ ទី៤) កម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយក្រោយការបោះឆ្នោតសកលនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ស្ថានភាពនយោបាយល្អ ពលរដ្ឋគ្មានការភ័យខ្លាច គ្មានការព្រួយបារម្ភ ឡើយ គឺខុសគ្នាឆ្ងាយពីស្ថានភាពក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ពលរដ្ឋរស់នៅក្រោមការភ័យខ្លាចដោយសារតែក្រុមបក្សប្រឆាំងអនុវត្តផែនការបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា និងប៉ងឡើងកាន់អំណាច តាមបែបមិនប្រជាធិបតេយ្យ។ ទី៥) ក្រៅពីទទួលបានការដំឡើងប្រាក់បៀវត្សរ៍ កម្មករកម្មការិនី មន្ត្រីរាជការ កងកម្លាំងប្រ ដាប់អាវុធត្រៀមខ្លួនបើកប្រាក់ខែ ២ អាទិត្យម្តងចាប់ពីខែមករា ឆ្នាំ ២០១៩ តទៅ៕