ជនសង្ស័យម្នាក់ប្រើល្បិចខ្លីម៉ូតូគេយកលក់បាត់ត្រូវម្ចាស់រកឃើញប្ដឹងសមត្ដកិច្ចឲ្យចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ ឃត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីប្រើល្បិចធ្វើជាខ្ចីម៉ូតូ ជនរងគ្រោះមិនយកមកឲ្យវិញ លុះពេលជនរងគ្រោះដើររកឃើញប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន
ហេតុការណ៍នេះបានកើងឡើងនៅថ្ងៃទី១០-១១-២០១៨ វេលាម៉ោង ២០ និង២០នាទី នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆេង កត្តដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៥បេ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ជនរងគ្រោះមានឈ្មោះ អេង សំរិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៤បេ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CV-5851 (របស់ជនរងគ្រោះ)។
សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃចំនួន ០១គ្រឿង ម៉ាកណូគារចុចពិល ។
សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុ ថ្ងៃទី១០-១១-២០១៨ វេលាម៉ោង ១២ និង០០នាទី ជសង្ស័យបាននិយាយសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ថាខ្ចីម៉ូតូជិះទៅយកលុយពីគេ បន្ទាប់មកជនរងក្រោះបានប្រគល់ម៉ូតូរបស់ខ្លួនឲ្យទៅជនសង្ស័យខ្ចីជិះ តែជនសង្ស័យមិនបានយកម៉ូតូមកប្រគល់ឲ្យជនរងគ្រោះវិញនោះទេ លុះដល់ម៉ោង ២០ និង២០នាទី ថ្ងៃទី១០-១១-២០១៨ ជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាដើររកឃើញជនសង្ស័យកំពុងនៅក្នុងTELAម៉ាត សង្កាត់ភ្នំពេញថ្មី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការសាកសួរ និងចម្លើយសារភាព របស់ជនសង្ស័យ ថាម៉ូតូខាងលើត្រូវបានមិត្តភក្ត្រ័របស់ខ្លួនខ្ចីបន្ត រួចជនរងគ្រោះបានដាក់ពាក់បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។